ព្យុះកំបុតត្បូង Isaias វាយប្រហារសហរដ្ឋអាមេរិក

កាលយប់ពីថ្ងៃចន្ទទី៣សីហា (ព្រឹកថ្ងៃអង្គារនៅកម្ពុជា) មនុស្សម្នាក់ត្រូវបានសម្លាប់និងបីនាក់កំពុងបាត់ខ្លួនបន្ទាប់ពីព្យុះកំបុតត្បូង Isaias បានវាយចូលរដ្ឋ North Carolina ខណៈដែលព្យុះល្បឿន ១៣៦ គីឡូម៉ែត្រក្នុងមួយម៉ោងនេះបង្កជាទឹកជំនន់ និងខ្យល់កន្ត្រាក់ មុនពេលវាវាយប្រហារលើឆ្នេរខាងកើតឆ្ពោះទៅទីក្រុងញូវយ៉ក កន្លែងដែលវាត្រូវបានគេរំពឹងថានឹងក្លាយជាព្យុះខ្លាំងបំផុតចាប់តាំងពីព្យុះសង្ឃរា  Superstorm Sandy នៅ ឆ្នាំ ២០១២។

យោងតាមមន្រ្តីបានឱ្យដឹងថា ខ្យល់ព្យុះមួយនេះបានឆ្លងកាត់សហគមន៍ Cedar Landing នៃតំបន់ Bertie County ។

មន្រ្តីមូលដ្ឋានបាននិយាយថាមនុស្ស ២០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ហើយ ៣ នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីព្យុះកំបុតត្បូងនេះបានបោកបក់នៅសួនច្បារផ្ទះចល័តពេញមួយយប់។ ក្រុមអ្នកស្វែងរកបានរកឃើញសាកសពមនុស្សម្នាក់ ប៉ុន្តែនៅតែកំពុងស្វែងរកអ្នកទាំងបីដែលកំពុងបាត់ខ្លួន។

នៅផ្នែកផ្សេងទៀតនៃរដ្ឋ North Carolina រូបភាពដ៏គួរឱ្យភ័យខ្លាចបានបង្ហាញកន្លែងចតរថយន្ត និងផ្លូវថ្នល់បានជន់លិចដោយទឹកជំនន់ នៅពេលមានខ្យល់និងភ្លៀងបោកបក់ផ្ទះជាច្រើននៅម៉ោង ១១ យប់ថ្ងៃចន្ទ។

នៅកោះ Oak Island មនុស្ស ៩ នាក់និងឆ្កែរបស់ពួកគេត្រូវបានជួយសង្គ្រោះពីតំបន់នោះដោយមន្ត្រីប៉ូលិសតំបន់ Brunswick។ ការិយាល័យប៉ូលិសបានឱ្យដឹងថា "មនុស្សពេញវ័យ ៤ នាក់ ក្មេង ៥ នាក់និងសុនខពូជ Basset Hound ដែលគួរឱ្យស្រឡាញ់ត្រូវបានជួយសង្គ្រោះនៅលើកោះ Oak Island" ។

នៅរដ្ឋ North Carolina យ៉ាងហោចណាស់ក៏មានការដាច់ចរន្តអគ្គិសនីតាមផ្ទះចំនួន ១២៤.០០០ ខ្នងត្រូវបានរាយការណ៍នៅក្នុងតំបន់ Wilmington ដែលរួមមានទាំងតំបន់ Brunswick និងតំបន់ New Hanover Counties ផងដែរ៕ 

adverise with khmeread