ស្ត្រីជនជនបរទេសលោតពីលើអការខុនដូជាន់ទី១២សម្លាប់ខ្លួន

ភ្នំពេញ ៖ មានករណីមនុស្សស្រីជាជនបរទេស បានលោតពីលើអគារបណ្តាលឱ្យបាត់បង់ជីវិតនៅចំណុចខុនដូភែន​ ហោស​ រេស៊ីដេន ​(PENTHOUSE) នៅចំណុចខាងមុខផ្សារអ៊ីអន១ ផ្លូវ​សុធារស​ ក្រុម២៨​ ភូមិ​៥​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​​ បង្កការភ្ញាក់ផ្អើល នៅថ្ងៃទី​០៤សីហាឆ្នាំ២០២០​ វេលាម៉ោង​១០ និង២៥នាទី​យប់។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ (សព)​ ឈ្មោះ LIN BINGYI ភេទស្រី​ អាយុ​២០​ ជនជាតិចិន​ ស្នាក់នៅខុនដូ​ ភែន​ ហោស​រ៉េស៊ីដែន​ បន្ទប់១២-០៨​ ជាន់ទី​១២​ ផ្លូវសុធារស​ ក្រុម២៨​ ភូមិ​៥​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​​ មុខរបរ​ទេសចរណ៍​ កាន់លិខិតឆ្លងដែនលេខ EF745652។

តាមប្រភពពីសន្តិសុខបានឱ្យដឹងថា​ ដំបូងរូបគាត់កំពុងឈរយាមនៅទីតាំងខាងលើ​ លុះមកដល់វេលាកើតហេតុ ក៏ស្រាប់តែជនរងគ្រោះបានធ្លាក់ពីលើអគារជាន់ទី១២មកដី​ស្លាប់ភ្លាមៗ ។ 

ប្រភពព័ត៌មានបឋមពីសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជនជាតិចិនរូបនេះបានលោតពីលើអគារជាន់ទី១២បណ្តាលឱ្យស្លាប់ តែនៅមិនទាន់ដឹងមូលហេតុព្រោះកំពុងធ្វើការស៊ើបអង្កេតបន្ត។ សពតម្កល់នៅវត្តស្ទឹងមានជ័យរង់ចាំក្រុមគ្រួសារទទួលធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread