adverise with khmeread Index1

ដឹងថាសង្សារចងកសម្លាប់ខ្លួន យុវជនម្នាក់ចងកសម្លាប់ខ្លួនតាមក្រោយ

     កណ្តាល ៖ បន្ទាប់ពីឮថានារីជាសង្សារបានចងកសម្លាប់ខ្លួនកាលយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ខាងប្រុសក៏បានចងកសម្លាប់ខ្លួនតាមក្រោយនៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ដើម្បីបញ្ជាក់ពី"ស្នេហ៍ស្មោះមួយនឹងមួយ"។

     ប៉ូលិសខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខា សុលីម ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង។ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ សុខា សុលីមបានឮសូថា សង្សារខ្លួនឈ្មោះហាន គីមឆេង ហៅ ស្រីម៉ៅ បានស្លាប់ដោយសាចង-ក ។ពេលនោះ ឈ្មោះ សុខា សុខលីម បានអង្គុយយំ និងនិយាយប្រាប់ឈ្មោះ ញឹម សុវណ្ណ  ដែលដេកជាមួយគ្នាថា ជួយគិតមើលៗ ហើយក៍ដើរចេញទៅបាត់។ លុះដល់ម៉ោង៦ព្រឹក ម្ដាយជនរងគ្រោះដើររកកូន ក៏ប្រទះឃើញកូនចងកនឹងមែកស្វាយស្លាប់បាត់ទៅហើយ។

     គួររំលឹកថា ក្មេងស្រីម្នាក់បានបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនហើយត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១១យប់ថ្ងែទី១៥ធ្នូឆ្នាំ២០១៥នៅចំណុចក្បែកាំជណ្តើរផ្ទះជនរងគ្រោះស្ថិតនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

   ប៉ូលិសស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហាន គីមឆេងអាយុ១៥ឆ្នាំ នៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ឪពុកឈ្មោះយឿន ហានអាយុ៤៦និងម្តាយឈ្មោះសុខ ស្រីអាយុ៤៥។

    ប៉ូលិសបន្តថា នៅថ្ងៃទី១៥ធ្នូឆ្នាំ២០១៥ វេលាម៉ោង៦ល្ងាច ជនរងគ្រោះបានប្រាប់ឪពុកម្តាយថា"កូនងងុយដេកណាស់ហើយ"រួចជនរងគ្រោះក៏ចូលដេកទៅចំណែក ឪពុកម្តាយ ក៏ចូលដេកដែរ ។

    លុះម៉ោង១២និង៣០នាទីមាន រំលងអាធ្រាត្រឈ្មោះកុង សុខត្រូវជាជីតា របស់ជនរងគ្រោះ ឡើងបត់ជើងតូច ស្រាប់ឃើញចៅបានចងកនៅក្បែកាំជណ្តើផ្ទះ ស្លាប់បាត់ទៅហើយ។ពីមុនមកជនរងគ្រោះ មិនដែលមាន បព្ហាាអ្វីក្នុងគ្រួសារឡើយ។ចុងក្រោយទើបដឹងថា "ពួកគេមានវិបត្តិស្នេហាជ្រាលជ្រៅ" ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ច បានទៅដល់កន្លែង កើតហេតុ និងបានធ្វើការកោសល្យវិច័យលើសពជនរងគ្រោះ និងបានរកឃើញថា ជនរងគ្រោះពិតជា ធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួនឯង ពិតប្រាកដមែនហើយសព ប្រគល់ជូនក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់