បើកម៉ូតូធ្លាក់រណ្ដៅដែលគេកាយទុកសម្រាប់ដាក់លូស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានបាត់បង់ជីវិត ខណៈបើកម៉ូតូល្បឿនលឿនជ្រុលចង្កូតមកធ្លាក់រណ្ដៅ ដែលគេកាយទុកសម្រាប់ដាក់លូ បង្កឱ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចដីឡូត៍មួយកន្លែងតាមបណ្ដោយផ្លូវបេតុង ភូមិខ្វែរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីបុរសម្នាក់បានប្រាប់ឱ្យដឹងថា មុនកើតហេតុមានកម្មករដែលធ្វើរបងនៅចំណុចដីឡូត៍នេះ បានឃើញបុរសរងគ្រោះជិះម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1B-4299 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅ ពីលិចទៅកើតក្នុងល្បឿនលឿន។ 

លុះមកដល់ចំណុចកើតហេតុ បានរេចង្កូចមកខាងស្តាំដៃធ្លាក់មកចិញ្ចើមផ្លូវជាង២០ម៉ែត្រ បណ្តាលឱ្យចូលក្នុងរណ្ដៅនេះឈ្លក់ទឹកស្លាប់នៅពីក្រោមម៉ូតូតែម្ដង។ ក្រោយឃើញហេតុការណ៍ ពួកគេក៏នាំគ្នា រាយការណ៍ប្រាប់ទៅម្ចាស់ដីរួចរាយការណ៍បន្តទៅសមត្ថកិច្ច។

សមត្ថកិច្ចបានចុះមកដល់ ចំណុចកើតហេតុធ្វើកោសល្យវិច័យនិងកំពុងស្រាវជ្រាវរកសាច់ញាតិ មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread