ឃាត់អ្នកខ្វៃជ្រូក២នាក់ពីបទប្រើប្រាស់ថ្នាំញៀននៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួនជនសង្ស័យ០២ នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១  ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី០៤សីហាឆ្នាំ២០២០ វេលាម៉ោង១០យប់។

ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ គៀន រិទ្ធី ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកខ្វៃជ្រូក ស្នាក់នៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និង២-ឈ្មោះ ហេង ដាវីន ភេទប្រុសអាយុ ២៣ ឆ្នាំជនជាតិខ្មែរ មុខរបរ អ្នកខ្វៃជ្រូក មានទីលំនៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតក្រាមពណ៍សថ្លា ០១កញ្ចប់ថង់តូច និងម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB-7761 លេខតួ+លេខម៉ាស៊ីន9657143។

ជនសង្ស័យទាំង២នាក់បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

adverise with khmeread