រៀនផងអនុវត្តផង! ក្មេងអាយុ១០ឆ្នាំមើលភាពយន្តឯកសាររួច ទៅបណ្តែតខ្លួនលើសមុទ្រជាងមួយម៉ោង នាំឱ្យម៉ែឪបារម្ភស្ទើរស្លាប់

ក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់រស់រានមានជីវិតជាងមួយម៉ោងនៅក្នុងទឹកសមុទ្រ បន្ទាប់ពីធ្វើតាមដំបូន្មានពីភាពយន្តឯកសារមួយដែលបង្ហាត់ពីរបៀបបណ្តែតខ្លួនផ្ញារឡើងលើនៅក្នុងទឹកដោយសន្ធឹងដៃនិងជើងនិងស្រែករកជំនួយ។

Raviraj Saini បានបាត់ខ្លួន បន្ទាប់ពីទឹកសមុទ្រអូសយកទៅនៅជិតកន្លែងស្ប៉ា Scarborough Spa ក្នុងទីក្រុង Yorkshire របស់អង់គ្លេសកាលពីល្ងាចថ្ងៃសុក្រ។

បន្ទាប់ពីនាវិកទូកសង្គ្រោះបានធ្វើការរុករកតាមឆ្នេរ គេឃើញក្មេងនេះអណ្ដែតនៅជិតឆកសមុទ្រ South Bay និងបានដឹងថាគាត់ធ្វើតាមការណែនាំពីរបៀបបណ្ដែតខ្លួនដើម្បីរស់ កក្រោយមើលតាមទូរទស្សន៍ BBC ក្នុងកម្មវិធី "Saving Lives at Sea"។

លោក Lee Marton មកពីក្រុមសង្គ្រោះ Coxswain នៅស្ថានីយ Scarborough Lifeboat បាននិយាយថា "យើងត្រូវបានគាត់ប្រាប់ថា គាត់បានមើលរបៀបសង្គ្រោះជីវិតខ្លួនឯងនៅលើកម្មវិធីឯកសារ Saving Lives at Sea របស់ទូរទស្សន៍ BBC ហើយបានធ្វើតាមដំបូន្មានដែលបានផ្តល់ឱ្យនៅលើកម្មវិធីនោះ។ យើងពិតជាស្ញប់ស្ញែងចំពោះក្មេងប្រុសដែលមិនគួរឱ្យជឿនេះ ដែលបានរក្សាភាពស្ងប់ស្ងាត់ និងធ្វើតាមដំបូន្មានសុវត្ថិភាពចំពោះឯកសារនៅក្នុងស្ថានភាពគួរឱ្យភ័យខ្លាចនិងតានតឹងបែបនេះ"។

យោងតាម ​​RNLI បានឱ្យដឹងថា ក្មេងប្រុសនេះត្រូវបាននាំទៅកាន់ស្ថានីយសង្រ្គោះ កន្លែងដែលគាត់បានជួបជុំជាមួយក្រុមគ្រួសាររបស់គាត់ មុនពេលទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ៕

adverise with khmeread