ការិយាល័យរបស់ទូរទស្សន៍ CNN ខ្ទេចអស់ក្នុងហេតុការណ៍ផ្ទុះដូចគ្រាប់បែកបរមាណូនៅទីក្រុងបៃរូត

ដោយឈរនៅក្នុងបំណែកបែកបាក់នៃការិយាល័យរបស់ទូរទស្សន៍ CNN ក្នុងទីក្រុងបៃរូត អ្នកយកព័ត៌មានជាន់ខ្ពស់លោក Ben Wedeman បានស្ទាបស្ទង់មើលការខូចខាតពីការផ្ទុះដ៏ធំមួយនេះ។

គាត់បាននិយាយថាការផ្ទុះនេះ "បានកម្ទេចបង្អួចនៅក្នុងបន្ទប់នេះ និងបន្ទប់ក្បែរយើង ទ្វារកញ្ចក់ខាងមុខរបស់យើង" ក៏ដូចជាបង្អួចរបស់អ្នកជិតខាងនៅក្នុងអគារ។

លោក Wedeman បាននិយាយថា គាត់បាននិយាយទៅកាន់សាក្សីដែលរស់នៅក្បែរកំពង់ផែ កន្លែងដែលការផ្ទុះនេះបានកើតឡើង បានពិពណ៌នាអំពី "កន្លែងកើតហេតុត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង" ។

គាត់បន្ថែមថា "មន្ទីរពេទ្យពេញទៅដោយជនរងគ្រោះ និងកំពុងស្វែងរកអ្នកបរិច្ចាគឈាមជាបន្ទាន់"។

Wedeman និយាយថា គាត់ធ្លាប់ឆ្លងកាត់សង្គ្រាមក្នុងប្រទេសលីបង់ ប៉ុន្ដែមិនដែលជួបរឿងអ្វីដូចការផ្ទុះបែបនេះឡើយ។ បច្ចុប្បន្នមូលហេតុបង្កឱ្យមានការផ្ទុះដ៏ធំនេះនៅតែមិនទាន់ដឹងច្បាស់នៅឡើយ៕


 

adverise with khmeread