លោក Mikel Arteta មានគម្រោងផ្ទេរកីឡាករ Philippe Coutinho

    អ្នកចាត់ការក្លឹប Arsenal លោក Mikel Arteta បានរៀបចំផែនការសម្រាប់ រដូវកាលទិញដូរកីឡាករនៅរដូវក្តៅឆ្នាំនេះ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះមានគម្រោងប្តូរទម្រង់លេងក្រុមរបស់លោកទៅជាទម្រង់ ៤-៣-៣ នៅមុនរដូវ កាលក្រោយចូលមកដល់។ 
    ប៉ុន្តែការពង្រឹងតំបន់បម្រើគឺជាបញ្ហាដែលត្រូវដោះស្រាយ ហើយកីឡាករ  Philippe Coutinho របស់ក្លឹប Barcelona ស្ថិតនៅក្នុងចំណោមកីឡាករដែលគេចាត់ទុកថា ជាកីឡាករសំខាន់នៅក្នុងប្រព័ន្ធលេងថ្មីរបស់លោក Arteta ។
    ក្រុម Arsenal លេងប្រព័ន្ធការពារកណ្តាលបី និងការពារស្លាបពីរនៅប៉ុន្មានប្រកួតចុងរដូវកាល រួមទាំងការប្រកួតឈ្នះក្រុម Chelsea នៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ FA Cup ផងដែរ។ 
    លោក Arteta ចង់ពង្រឹងតំបន់បម្រើមុនគេ។ មានការលើកឡើងថា លោក អាតេតា ចង់បានកីឡាករ Thomas Partey និងកីឡាករ Coutinho មកចូលរួមក្រុមរបស់លោក ស្របពេលដែលកីឡាករ Willian របស់ក្លឹប Chelsea ក៏ស្ថិតក្នុងការតាមដានរបស់ក្លឹប Arsenal នៅរដូវកាលទិញដូរនេះផងដែរ៕ 
 

adverise with khmeread