Dean Henderson ទាមទារឋាន:ជាអ្នកចាំទីជម្រើសទី១នៅ Man Utd

        តាម​ព័ត៌មាន​ថា អ្នក​ចាំទី Dean Henderson របស់​ក្លឹប Man Utd គ្មានបំណងបន្ត​ធ្វើ​ជា​អ្នកចាំទី​ជម្រើស​ទី​២​នៅពហុកីឡាដ្ឋាន Old Trafford នោះទេ ដោយ​ប្រាប់គ្រូបង្វឹក​លោក Ole Gunnar Solskjaer ថា ខ្លួន​ចង់​ធ្វើ​ជាអ្នក​ចាំទី​លេខ​១​ បើមិនដូច្នេះទេ​នឹងចាកចេញទៅរក​ក្លឹប​ថ្មីហើយ​។

        អ្នក​ចាំទី​សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​វិលត្រឡប់​ទៅ​លេងនៅ​ក្លឹបវ័យ​កុមាររបស់ខ្លួន Sheffield United ពីរ​រដូវកាល​ ហើយ​ក្លឹប Man Utd បាន​កោះហៅ​កីឡាករ​រូប​នេះមក​ជំនួស​កីឡាករ David de Gea ដែល​សាងកំហុស​ជា​បន្ត​បន្ទាប់។

        De Gea គឺជា​អ្នក​ចាំទី​ជម្រើស​ទី១​របស់ក្លឹប Utd អស់រយៈ​ពេល​៩​រដូវកាល​មកហើយ ប៉ុន្តែ​ Henderson មិនចង់​នៅជា​កីឡាករបម្រុងទេ​ ហើយ​បាន​ប្រាប់គ្រូបង្វិក Solskjaer ឲ្យអនុញ្ញាតឲ្យ​ខ្លួន​ចាកចេញ​ ប្រសិនបើ​គ្មាន​ការ​ធានា​ក្នុង​ក្រុមជម្រើស​ដំបូងនោះទេ។

        ថ្មីៗនេះ Henderson ទទួលបាន​ការ​កោតសរសើរ​ពីក្លឹប Chelsea ដែល​កំពុង​មាន​វិបត្តិ​អ្នកចាំទី បន្ទាប់ពី​លោក Frank Lampard កំពុង​ឈឺក្បាល​នឹងអ្នក​ចាំទី Kepa Arrizabalaga ៕

adverise with khmeread