Chelsea ត្រៀមរុះរើក្រុមនឹងគ្រោងជម្រុះកីឡាករ១០រូបនេះចេញ

        ក្លឹប Chelsea ត្រៀម​ជម្រុះចោល​កីឡាករ​១០​រូប​ ខណៈគ្រូបង្វឹក​លោក Frank Lampard នឹងរុះរើ​ក្រុម​នៅពហុកីឡាដ្ឋាន Stamford Bridge ។ ក្រុម Chelsea រកបាន​កៅអីនៅ​ក្របខណ្ឌ​ EPL ​និង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ FA Cup អំឡុង​ពេល​ដឹកនាំ​ក្រុម​ Chelsea នៅរដូវកាល​ដំបូង។

        ទោះបី​ជា​យ៉ាងណា មានការ​អះអាងថា លោក​ Lampard នឹង​ធ្វើ​ការ​រុះរើ​ក្លឹបរបស់​លោក អំឡុង​រដូវកាល​ទិញដូរ​នៅ​រដូវក្តៅឆ្នាំ​នេះ។ ក្លឹប Chelsea ត្រៀម​លក់​ខ្សែការពារបួន​រូបក្នុង​ការ​ប្រឹងប្រែង​កែលម្អប្រព័ន្ធការ​ពារ​ដែល​របូត​៥៤​គ្រាប់​ក្នុងការ​បង្ហាញមុខ​៣៨​ប្រកួត គឺច្រើន​ជាងក្រុមណាៗទាំង​អស់នៅក្នុងចំណោម​ក្រុម​កំពូល​ទាំង​១០នៅក្របខណ្ឌ EPL ។

        ក្លឹប Chelsea បាន​ចំណាយ​ជាង​៩០​លានផោន​រួច​ហើយ​លើ​កីឡាករ Timo Werner និង​ Hakim Ziyech ស្របពេល​ខ្សែការពារ Ben Chilwell របស់​ក្លឹប Spurs ក៏​ស្ថិតក្នុង​បញ្ជីបេក្ខភាពសម្រាំង​ផងដែរ៕

adverise with khmeread