ក្លឹប Spurs សង្ឃឹមថា នឹងអាចសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ Pierre Emile Hojbjerg ពីក្លឹប Southampton ក្នុងតម្លៃ២៥លានផោន នៅសប្តាហ៍នេះ។ ចំណែកខ្សែការពារ Kyle Walker Peters របស់ក្លឹប Spurs នឹងផ្ទេរទៅទិសដៅផ្ទុយគ្នាក្នុងកិច្ចព្រមព្រៀងដាច់ដោយឡែកដែលមានតម្លៃផ្ទេរ១២លានផោន បន្ទាប់ពីធ្វើបានល្អជាមួយកិច្ចសន្យាលេងខ្ចីជើង។
កីឡាករសញ្ជាតិដាណឺម៉ាក Pierre Emile បានបដិសេធឱកាសផ្ទេរទៅក្លឹប Everton ខណៈកីឡាកររូបនេះយល់ព្រមលក្ខខណ្ឌជាមួយក្លឹបដែលខ្លួនពេញចិត្ត។ កីឡាករវ័យ២៤ឆ្នាំរូបនេះចង់ភ្ជាប់ទំនាក់ទំនងជាមួយលោក Jose Mourinho និងផ្តល់ឱកាសនៅក្នុងតំណែងការពារ។ ក្លឹប Southampton ចង់បាន Pierre ស្របពេលកីឡាកររូបនេះនៅសល់កិច្ចសន្យាលេងមួយឆ្នាំទៀត។
ក្លឹប Southampton បានច្រានចោលសំណើផ្ទេរ១៤លានផោន ហើយសង្ឃឹមថាជំរុញតម្លៃឡើងខ្ពស់ជាងនេះ៕
