ហាងមួយនៅប្រេស៊ីលជួលឆ្កែធ្វើជាភ្នាក់ងារលក់ឡាន មានកាតសម្គាល់បុគ្គលិកត្រឹមត្រូវ!

តើលោកអ្នកធ្លាប់ឮឆ្កែឆ្មាចេះលក់ឡានទេ? យើងទាំងអស់គ្នាដឹងច្បាស់ណាស់ថាពួកវាចេះតែលេងនិងដេកស៊ីទេ។ 

ពិតណាស់ ឆ្កែក៏អាចលក់ឡានបានដែរ តួយ៉ាងដូចជាឆ្កែឈ្មោះ Tucson Prime ជាដើម ដែលបានក្លាយជាភ្នាក់ងារលក់នៅហាងលក់ឡានមួយរបស់ប្រេស៊ីល។ ឆ្កែអាយុ១ឆ្នាំនេះសព្វថ្ងៃធ្វើការនៅហាង Prime Hyundai de Serra- ES។ ឆ្កែនេះបានឆក់យកបេះដូងទាំងបុគ្គលិកជាមនុស្សនិងអតិថិជន។ 

ឆ្កែនេះត្រូវបានម្ចាស់ហាងយកមកចិញ្ចឹម ព្រោះវាជាឆ្កែគ្មានម្ចាស់និងចេះតែមករកចំណីនៅហាងឡាននេះ។ ឥឡូវដោយហេតុថាវាជាអ្នកផ្ទះមួយដែររបស់ម្ចាស់ហាង វាក៏មានកាតសម្គាល់ខ្លួនផងដែរ។ 

ក្រៅពីការងារលក់ឡាន វាក៏ការពារមុខហាងផងដែរក្រែងលោមានចោរចូលមកប្លន់។ ប៉ុន្តែវាក៏ប្រហែលជាយុទ្ធសាស្ត្ររបស់ម្ចាស់ហាងដែរដើម្បីទាក់ទាញចំណាប់អារម្មណ៍ ព្រោះក្រោយបង្ហោះដំណឹងនេះនៅលើហ្វេសប៊ុក មានអ្នកចុច Like ជាង ១៦k និង Share ខ្ទង់ ១៦k ដូចគ្នា៕

adverise with khmeread