adverise with khmeread 1

​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​អះអាងថា​គ្មាន​ផ្លូវ​នោះឡើយ​សម្រាប់​ផលិតកម្ម SM Entertainment ដែល​ត្រូវ​បន្ត​កុងត្រា​ថ្មី​ជាមួយ Sulli

​    ​អតីត​សមាជិក​ក្រុម f(x) នាង Sulli បានទទួល​រង​កា​រិះគន់​យ៉ាង​សម្បើម​ពី​សំណាក់​អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ក្រោយពី​នាង​បាន​បង្ហោះ​រូប​ភាពមិនប្រក្រតី​មួយចំនួន​របស់​នាង​ចូលទៅក្នុង​បណ្តាញ​សង្គម Instagram នាពេល​កន្លងទៅ​។​

​    ​ជាការ​ពិត ការបង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​របស់​នាង​បាន​បង្ក​ភាពចម្រូងចម្រាស់​យ៉ាងខ្លាំង ដែល​សូម្បីតែ​បណ្តា​ប្រិយមិត្ត​មួយចំនួន​ក៏បាន​ទទូច​ឱ្យមាន​ការឆ្លើយតប​ជា​ផ្លូវការ​ពី​សំណាក់​ភ្នាក់ងារ​ផ្ទាល់​នៃ​ផលិតកម្ម SM Entertainment របស់​នាង​ផងដែរ​។

​    ​ទោះជា​យ៉ាងណាក្តី ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​នេះ អ្នក​និយម​លេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​បាននាំគ្នា​ប៉ាន់​ស្មានថា​ហេតុផល​ដែល​ក្រុមហ៊ុន​មិន​ខ្វាយខ្វល់​ជាមួយនឹង​ការដោះស្រាយ​បញ្ហា​នេះ​គឺ​មកពី​កិច្ចសន្យា​របស់ Sulli នឹងត្រូវ​បញ្ចប់​នាពេល​ខ្លី​ខាងមុខនេះ ហើយ​ពួកគេ​ក៏បាន​រំពឹងថា​ផលិតកម្ម SM Entertainment នឹងមិន​បន្ត​កុងត្រា​ថ្មី​ដល់​នាង​នោះឡើយ​៕

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់