កូរ៉េខាងត្បូងជួបប្រទះទឹកជំនន់និងការរអិលបាក់ដីដ៏កំណាចមិនធ្លាប់មានពីមុន

យ៉ាងហោចណាស់មានមនុស្ស ១៥នាក់បានស្លាប់ និងជាង ១.៥០០នាក់ត្រូវបានបង្ខំចិត្តចាកចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះយោងតាម BBC សរសេរកាលពីថ្ងៃពុធទី៥សីហា។

នាយករដ្ឋមន្រ្តីលោក Chung Sye-kyun បានអំពាវនាវឱ្យតំបន់ចំនួន២ ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ បន្ទាប់ពីមានភ្លៀងធ្លាក់ ៤២ថ្ងៃជាប់ៗគ្នា ដែលជារដូវខ្យល់មូសុងវែងជាងគេបំផុតរបស់ប្រទេសក្នុងរយៈពេល ៧ឆ្នាំ។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងមានភាពស្មុគស្មាញដោយសារច្បាប់រឹតបន្តឹងវីរុសកូរ៉ូណា។

មានក្តីព្រួយបារម្ភថា ជំរំបណ្តោះអាសន្នដែលមានមនុស្សនៅច្រើនអាចនឹងឆ្លងរាលដាលវីរុសមួយនេះ។

ក្រសួងមហាផ្ទៃបាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានបង្កើនដើម្បីរក្សាប្រជាជនដែលផ្លាស់ប្តូរទីលំនៅនៅក្នុងជម្រកបណ្តោះអាសន្ន ដែលភាគច្រើនជាកន្លែងហាត់ប្រាណ និងជម្រកសហគមន៍ ឱ្យនៅឆ្ងាយពីគ្នា៕ 

adverise with khmeread