adverise with khmeread 56fae7241e00008e017119a6

គំនិត​ថ្មី​គួរឱ្យ​កោតសរសើរ​! ភ្ញៀវ​ញ៉ាំ​សល់​អាច​ទុក​ក្នុង​ទូទឹកកក​នៅ​ភោជនីយដ្ឋាន​មួយ​សម្រាប់​អ្នក​ខ្វះខាត​

    ​ភោជនីយដ្ឋាន​មួយ​ក្នុងប្រទេស​ឥណ្ឌា​បាន​កំពុង​បង្កើត​គំនិត​ថ្មី​មួយ​សម្រាប់​អាហារ​សល់​របស់​ភ្ញៀវ​។

​    ​ភោជនីយដ្ឋាន Pappadavada ដ៏​ពេញនិយម​នៅក្នុង​ទីក្រុង Kochi កំពុង​ជំរុញ​អតិថិជន​និង​សហគមន៍​ដាក់​ចំណីអាហារ​ដែល​ពួកគេ​ឈប់​ពិសា​នៅក្នុង​ទូរ​ទឹកកក​ទុកចោល​ខាងក្រៅ​សម្រាប់​ឲ្យ​ជនអនាថា​យកទៅ​ទទួលទាន​។​

​    ​មនុស្ស​ដែល​ត្រូវការ​ចំណីអាហារ​ត្រូវបាន​លើកទឹកចិត្ត ដើម្បី​យក​អាហារ​ទាំងនោះ​ពី​ទូទឹកកក​គ្រប់ពេលវេលា គ្រប់​ហេតុផល​។ ហើយ​គ្មាន​នរណា​សួរដេញដោល​នោះឡើយ​ចំពោះ​អ្នក​ដែល​មក​យក​ចំណី​ពី​ទូទឹកកក​នេះ​។​
​    ​
​    ​នាង Minu Pauline ដែល​បើក​ភោជនីយដ្ឋាន Pappadavada បានដាក់​ឈ្មោះ​ក្រៅ​ឱ្យ​ទូទឹកកក ដែល​គេ​យក​ដាក់​មុខ​ហាង​តាំងពី​ថ្ងៃទី​២៣ ខែមីនា ថា ទូទឹកកក “Nanma Maram” ឬ "​មែកធាង​នៃ​សេចក្ដី​ល្អ​" ។​

​    ​ទូទឹកកក​នេះ​បើក​ពេញ​២៤​ម៉ោង​រៀងរាល់ថ្ងៃ និង​មិន​ចាក់សោ​នោះទេ​។ នាង Pauline សុំ​ឲ្យ​មនុស្ស​សរសេរ​ថ្ងៃ​បរិច្ឆេទ​នៅ​កញ្ជប់​អាហារ​ដែល​ពួកគេ​បានដាក់​ចូលទៅក្នុង​។ ធ្វើ​ដូច្នេះ​គឺ​ដើម្បីឱ្យ​អ្នក​ដែល​យក​ដឹងថា​អាហារ​នេះ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ហើយ​។​

​    ​ប៉ុន្ដែ​ម្ហូប​ជាច្រើន​មិនអាច​នៅ​ល្អ​បានយូរ​ទេ​នៅក្នុង​ទូទឹកកក​។ នាង Pauline បាន​និយាយថា គាត់​ត្រូវដាក់​ចំណីអាហារ​ចុះឡើង​ឱ្យបាន​ទៀង​ទៀត ដោយសារតែ​ខ្លា​ចវា​ផ្អូម​។ នាង Pauline បានដាក់​អាហារ​ផ្ទាល់ខ្លួន​ពី​៧៥​ទៅ​៨០​កញ្ចប់​ពី​ហាង Pappadavada នៅក្នុង​ទូទឹកកក​នេះ​ជា​រៀងរាល់ថ្ងៃ​។​

​    ​ការ​បែកគំនិត​ដាក់​ទូទឹកកក​នៅតាម​ដងផ្លូវ​កើតឡើង នៅពេល​នាង Pauline បានឃើញ​ស្ត្រី​ម្នាក់​កំពុង​ស្វែងរក​អាហារ​នៅក្នុង​ធុងសំរាម​នៅ​យប់​មួយ​។ ហេតុនេះហើយ​បានជា​នាង​បែកគំនិត​ធ្វើ​រឿង​បែបនេះ​៕

adverise with khmeread
ប្រភព៖ huffingpost

អ្នកនឹងចូលចិត្ត

មតិយោបល់