ម្តាយអាយុ៦០កូនស្រីអាយុ៣០ មុខស្រដៀងគ្នា សូម្បីប្តីរបស់កូនស្រីក៏មើលច្រឡំដែរ

ស្ដ្រីម្នាក់និយាយថា នាងមើលទៅស្រដៀងទៅនឹងម្ដាយរបស់នាង ដែលប្ដីរបស់នាងធ្លាប់ច្រឡំទះគូទម្ដាយព្រោះស្មានតែជានាង ដោយសារតែ ម្ដាយនិងកូនមើលទៅក្មេងដូចគ្នាពេក។

អ្នកនិពន្ធនិងជាតារាទូរទស្សន៍ Dawn Hubsher វ័យ ៦០ឆ្នាំ និងកូនស្រី Cher Hubsher វ័យ ៣០ឆ្នាំ ដែលរស់នៅក្នុងរដ្ឋផ្លរីដា និងទីក្រុងញូវយ៉ករៀងៗខ្លួន មើលទៅដូចជាកូនភ្លោះ ប៉ុន្ដែតាមពិតពួកគេគឺជាម្ដាយ និងកូន។

សម្រស់អ្នកទាំងពីរនាក់មើលទៅមិនខុសគ្នាប៉ុន្មានទេ ដោយធ្វើឱ្យគ្រួសារ និងមិត្តភក្តិ ភ័ន្តច្រឡំថាម្ដាយជាកូន និងកូនជាម្ដាយ។ មានម្ដងនោះប្ដីរបស់នាង Cher ឈ្មោះ Jared Gopman វ័យ ៣០ឆ្នាំដែលមានកូននឹងគ្នាម្នាក់ឈ្មោះ Belle ធ្លាប់ទះគូទម្ដាយរបស់នាងយ៉ាងអាម៉ាស់ ដោយសារតែស្មានជាប្រពន្ធខ្លួន។ ហើយមានម្ដងនោះទៀតមិត្តភក្តិរបស់លោកស្រី Dawn ធ្លាប់ដើរមកនិយាយជាមួយនឹងនាង Cher ដោយស្មានតែមិត្តភក្តិខ្លួន៕ ប្រភព៖ Daily Mail 

adverise with khmeread