នារីវ័យ២១ឆ្នាំលង់ទឹកត្រពាំងស្លាប់នៅស្រុកស្វាយទាប

ស្វាយរៀង ៖ អ្នកស្រុកបានប្រទះឃើញនារីវ័យ២១ឆ្នាំម្នាក់ស្លាប់ក្នុងទឹកត្រពាំង បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗដើម្បីឱ្យចុះមកពិនិត្យសព កាលពីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនិយាយថា នារីរងគ្រោះឈ្មោះភិល ស្រីអាំ អាយុ២១ឆ្នាំ មុខរបរកសិករមានទីលំនៅក្នុងភូមិ.ឃុំកើតហេតុ។ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកត្រពាំងប្រាកដមែនដោយមិនឃើញមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ចំណែកឪពុកម្តាយសពបានឱ្យដឹងថា កូនស្រីគាត់មានជំងឺវិកលចរិតដោយបានយកទៅព្យាបាលនៅមន្ទីរពេទ្យដែរប៉ុន្តែមិនបានធូរស្រាលសោះ។ នៅថ្ងៃកើតហេតុកូនស្រីគាត់បានដើរទៅត្រពាំងទឹកតែម្នាក់ឯង។ ក្រោយពីបាត់យូរពេកពួកគាត់ក៏ដើររកស្រាប់តែឮអ្នកភូមិប្រាប់ថា កូនស្រីកាត់លង់ទឹកត្រពាំងស្លាប់ ទើបបង្កការភ្ញាក់ផ្អើលរត់ទៅមើលគឺពិតជាកូនស្រីរបស់គាត់មែន៕
 

adverise with khmeread