កម្មករកំពង់ផែក្រុងបៃរូតប៉ើងចូលសមុទ្រ ៣០ ម៉ោង នៅមានជីវិត តែរបួសសុសសាច់

បុរសម្នាក់ដែលប៉ើងចូលទៅក្នុងទឹកសមុទ្រ នៅពេលដែលការផ្ទុះគីមីដ៏សាហាវមួយបានហែកហួរទីក្រុងបៃរូតកាលពីថ្ងៃទី៤ សីហា ត្រូវបានគេរកឃើញនៅមានជីវិតបន្ទាប់ពីអណ្តែតលើសមុទ្រ ៣០ ម៉ោង។

កម្មករកំពង់ផែបៃរូតឈ្មោះ Amin al-Zahed ដែលរូបថតរបស់គាត់ត្រូវបានគេបង្ហោះនៅលើទំព័រ Instagram ដើម្បីរកអ្នកបាត់ខ្លួន ត្រូវបានគេរកឃើញនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ៣០ ម៉ោងបន្ទាប់ពីការផ្ទុះ ដែលបានធ្វើឱ្យរញ្ជួយទីក្រុងកាលពីថ្ងៃអង្គារ។

រូបភាពមួយ ដែលបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញសមាជិកក្រុមជួយសង្គ្រោះម្នាក់កំពុងនៅក្បែរបុរសម្នាក់នេះ ដែលប្រឡាក់សុទ្ធតែឈាម។

យោងតាមរបាយការណ៍របស់វេបសាយ Al-Arabiya បុគ្គលិកកំពង់ផែរូបនោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Rafic Hariri University ក្នុងទីក្រុងបៃរូត បន្ទាប់ពីគេសង្គ្រោះគាត់។

យ៉ាងណាមិញ ស្ថានភាពរបស់លោក Al-Zahed និងរបៀបដែលគាត់អាចជម្នះការលំបាកបច្ចុប្បន្នមិនទាន់ដឹងនៅឡើយទេ៕

adverise with khmeread