អ្នកស្រុកផ្ទុះកំហឹងដាក់មេដឹកនាំក្រោយផ្ទុះនៅបៃរូត

ប្រជាជននៅក្រុងបៃរូតបានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល ជុំវិញអ្វីដែលពួកគេនិយាយជាការធ្វេសប្រហែសដែលនាំឱ្យមានការផ្ទុះដ៏ធំកាលពីថ្ងៃអង្គារ។

លោកប្រធានាធិបតី Michel Aoun បាននិយាយថា ការផ្ទុះនេះបណ្តាលមកពីសារធាតុអាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០តោនដែលផ្ទុកមិនមានសុវត្ថិភាពនៅក្នុងឃ្លាំងធំមួយ។

មនុស្សជាច្រើនបានចោទប្រកាន់អាជ្ញាធរពីបទពុករលួយ ការធ្វេសប្រហែស និងការគ្រប់គ្រងមិនត្រឹមត្រូវ។

ការផ្ទុះដ៏ធំនៅថ្ងៃអង្គារមួយនេះ បានសម្លាប់មនុស្សយ៉ាងតិច ១៥៧នាក់ និងរងរបួសជាង ៥.០០០នាក់ ខណៈមនុស្សរាប់សិបនាក់កំពុងបាត់ខ្លួននៅឡើយ។ ស្ថានភាពអាសន្នរយៈពេលពីរសប្តាហ៍បានចាប់ផ្តើមកាលពីម្សិលមិញនេះ៕ ប្រភព៖ BBC

 

adverise with khmeread