adverise with khmeread 1

លោក Ancelotti ប្រាប់​ពី​អាថ៌កំបាំង​នៃ​ភាពជោគជ័យ​របស់ Ronaldo

    ​លោក Carlo Ancelotti និយាយថា ទេពកោសល្យ​ផ្គួប​ជាមួយនឹង​វិជ្ជាជីវៈ​គឺជា​ហេតុផល​ដែល​កំពូល​តារា​ប្រចាំ​ក្លឹប Real Madrid កីឡាករ Cristiano Ronaldo ក្លាយជា​កីឡាករ​ល្អ​ដាច់​គេ​ម្នាក់​ក្នុង​ពិភពលោក​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ​។​

​    ​គាត់​បាន​ប្រាប់​វេ​ប​សាយ Goal ថា "Ronaldo គឺជា​កីឡាករ​ដ៏​ល្អឥតខ្ចោះ​ម្នាក់​។ ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​ក្លាយជា​គ្រូ​របស់គាត់​រយៈពេល​ពី​រ​ឆ្នាំ​។ យើង​មាន​ទំនាក់ទំនង​យ៉ាង​អស្ចារ្យ​! មិនមែន​តែ​ក្នុងនាម​ជា​កីឡាករ​នោះទេ ប៉ុន្តែ​ជា​បុគ្គល​ម្នាក់​ផងដែរ​"​។​

​    ​គាត់​បាន​សរសើរ Ronaldo ទៀតថា "​គាត់​ពិតជា​កីឡា​ករហ្ម​ត​ចត់​និង​អាជីព​ម្នាក់​។ គាត់​ផ្តោត (​លើ​ការហ្វឹកហាត់​) ជា​រៀងរាល់ថ្ងៃ រៀងរាល់​ការប្រកួត រៀងរាល់​ការហ្វឹកហាត់​"​។​

​    ​"​វិជ្ជាជីវៈ​របស់ Cristiano បាន​ជួយ​គាត់​ឱ្យនៅ​កំពូល​។ គាត់​បាន​ចំណាយពេល​ដ៏​យូរ​ដើម្បី​នៅ​កំពូល ហើយ​ហេតុផល​នោះ​គឺ​ព្រោះ​គាត់​ពិតជា​កីឡាករ​អាជីព ហើយ​ពិតណាស់​គាត់​ពិតជា​មាន​ទេពកោសល្យ​។ ប៉ុន្តែ​គាត់​បាន​គាំទ្រ​ទេពកោសល្យ​របស់គាត់​ជាមួយនឹង​អារម្មណ៍​ជា​កីឡាករ​អាជីព​ម្នាក់​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់