កូរ៉ូណាមិនទាន់ទៅណាផុតផង ឥឡូវផ្ដាសាយបក្សីថ្មីមួយទៀតកំពុងវាយប្រហារកសិដ្ឋានចិញ្ចឹមបក្សីទីពីររបស់អូស្ដ្រាលី

កសិដ្ឋានចិញ្ចឹមបក្សីយកស៊ុតទី ២ ក្នុងរដ្ឋវិកតូរៀត្រូវបានរងការវាយប្រហារដោយជំងឺផ្តាសាយបក្សី ខណៈរដ្ឋនេះកំពុងទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណាដែលមិនអាចគ្រប់គ្រងបាន។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី៦សីហា។

បក្សីនៅកសិដ្ឋានក្បែរទីក្រុង Lethbridge ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Melbourne បានធ្វើតេស្តវិជ្ជមានវីរុសផ្តាសាយបក្សី H7N7 ។

ការផ្ទុះឡើងនេះគឺស្ថិតនៅក្នុងតំបន់ហាមឃាត់ ដែលគេបង្កើតឡើងនៅជុំវិញកសិដ្ឋានទី១ បន្ទាប់ពីមានករណីមួយត្រូវបានរកឃើញនៅថ្ងៃទី ៣១ ខែកក្កដា។

សត្វស្លាបទាំងអស់នឹងត្រូវកម្ទេចចោល ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។

រាល់សត្វស្លាប និងឧបករណ៍ទាំងក្នុងនិងក្រៅកសិដ្ឋាន Golden Plains Shire ត្រូវបានរឹតបន្តឹងនិងកសិដ្ឋានទីនោះត្រូវបានបង្ខាំងចោល។

ក្រសួងកសិកម្មរបស់រដ្ឋវីកតូរៀកំពុងធ្វើការឃ្លាំមើលពាសពេញតំបន់នោះ ដើម្បីកំណត់ថាតើវីរុសនេះមាននៅក្នុងកសិដ្ឋានណាផ្សេង ឬអាចមានគ្រោះថ្នាក់ដល់កសិដ្ឋានផ្សេងទៀតដែរឬទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត