ស្ទូចសសរបេតុងប៉ះជនបរទេសម្នាក់ស្លាប់នៅក្បែរកោះនរា

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ការងារកើតឡើងដោយសារស្ទូចសសរបេតុងប៉ះជនបរទេសម្នាក់ស្លាប់ នាវេលាម៉ោង១១ និង១១នាទី ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០ នៅលើសាឡងក្រុមហ៊ុន DNT ក្នុងទឹកទន្លេមេគង្គ ក្បែរកោះនរា ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា សាកសពឈ្មោះ NGUYEN HUU LU ONG ភេទប្រុស ឆ្នាកំណើត ថ្ងៃទី២៣.០៦.១៩៦៥ ជនជាតិវៀតណាម មុខរបរកម្មករសាឡង់បូមខ្សាច់ កាន់លិខិតឆ្លងដែនលេខ C៨២២៣០៣៩ ស្នាក់នៅលើសាឡង់កើតហេតុខាងលើ។

សាក្សីឈ្មោះឡេ វ៉ាន់ធិន ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាកម្មករសាឡង់បូមខ្សាច់ជាមួយជនរងគ្រោះបានឱ្យដឹងថា «នៅវេលាម៉ោង ១១ និង១១នាទី ថ្ងៃទី៦ខែ សីហា ឆ្នាំ ២០២០ រូបខ្ញុំបានយកខ្សែកាបថ្ពួក សរសបេតុងម្ខាង។ ចំណែកជនរងគ្រោះបានយកខ្សែកាបទៅថ្ពួកសរសបេតុងម្ខាងទៀត ពេលថ្ពួករួច ជនរងគ្រោះបានលើកដៃឱ្យសញ្ញាទៅឈ្មោះហ្វាម ឌិនធួក ឱ្យស្ទូចសរសបេតុងឡើង។ ភ្លាមនោះសាឡង់ក៏ឃ្លោង ហើយជនរងគ្រោះក៏រអិលជើងបោកក្បាលនឹងសសរបេតុងបណ្តាលឱ្យស្លាប់តែម្តង។

តាមការពិនិត្យនិងបញ្ជាក់របស់សមត្ថកិច្ចជំនាញចម្រុះបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយបែកក្បាលចេញខួរ។ បច្ចុប្បន្នសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ៕

adverise with khmeread