ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកសាលាក្រៅ

ប៉ៃលិន ៖ ប៉ូលិសក្រុង​ប៉ៃលិន សហការជាមួយកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំស្ទឹងកាច់ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់១ករណី នៅចំណុចទល់មុខអាហារដ្ឋាន​សែន​សប្បាយ ស្ថិតក្នុងភូមិ​ផ្សារព្រំ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ទី០៦ ខែសីហា ឆ្នាំ២០២០។

ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ​ ពៅ ចិន្ដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន​ ម្សៅក្រាមពណ៌សថ្លាសង្ស័យម៉ាទឹក​កក​ICE​ចំនួន ០២ កញ្ចប់ធំ. ម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA ZOOMER X ពណ៌ស គ្មានផ្លាកលេខ ស៊េរីឆ្នាំ ២០១៩​និងទូរស័ព្ទចំនួន​០១គ្រឿង​ ម៉ាកSAMSUNG ពណ៌ខ្មៅ។ បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញបានធ្វើការសួរនាំ និងអនុវត្តទៅតាមនីតិវិធី៕

adverise with khmeread