adverise with khmeread Andymain

ភរិយា​មាន​គ​ត៌​វ័យ ៥០​ឆ្នាំ​របស់​លី​តៅ​ហួ​ស្វះស្វែង​ព្យាបាល​ជំងឺ "​ស្បូន​ត្រជាក់​" ដែល​អាចធ្វើឱ្យ​កូន​រលូត​

    ​យោងតាម​គេហទំព័រ Apple Daily របស់​ប្រទេស​ចិន​បានឱ្យដឹងថា ដោយ​ប្រថុយ​មាន​មាន​ផ្ទៃពោះ​នៅ​វ័យ ៥០​ឆ្នាំ ភរិយា​របស់លោក Andy Lau (​លី​តៅ​ហួ​) អ្នកស្រី Carol Choo បាន​ព្យាយាម​លេបថ្នាំ​ទាំង​របស់​ប្រទេស​ខាងកើត និង​លោកខាងលិច​។​

​    ​តាម​សេចក្តីរាយការណ៍​របស់​កាសែត​ក្នុងប្រទេស​ចិន​មួយចំនួន​បាន​បញ្ជាក់ថា អ្នកស្រី​កំពុង​រំពឹង​មានកូន​ទី​ពីរ​ជាមួយ​ដៃគូ​វ័យ​ចំណាស់​របស់ខ្លួន បន្ទាប់ពី​គ្រោង​យក​កូន​ទី​ពីរ​តាំងពី​ពីរ​ឆ្នាំមុន​មកម្ល៉េះ​។ 

​    ​ពេលនោះ​ហើយ​ទើប​អ្នកស្រី​សម្រេចចិត្ត​ទៅរក​វេជ្ជបណ្ឌិត William So ដែល​បាន​ជួយ​សម្រាល​កូនស្រី​ដំបូង​ឈ្មោះ Hanna និង​បានចាប់ផ្តើម​ទទួល​ការចាក់​បញ្ចូល​មេជី​វិត​សិប្បនិម្មិត​តាំងពី​ពេល​នោះមក​។​

​    ​អ្នកស្រី​ក៏បាន​រក​អ្នក​ព្យាបាល​ផ្នែក​ឱសថ​បុ​រណ​ឈ្មោះ Chan Tai ផងដែរ ដែល​ប្រើ​ស្លឹក​រុក្ខជាតិ​បិត​ពីលើ​ដើម្បី​ព្យាបាល​ជំងឺ "​ស្បូន​ត្រជាក់​"​។ ក្នុង​ក្បួន​ឱសថ​បុរាណ​ចិន ជំងឺ​ស្បូន​ត្រជាក់​អាច​បណ្តាលឱ្យ​កូន​រលូត និង​ធ្វើឱ្យ​ស្ត្រី​អារ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​វេ​ប​សាយ Apple Daily​។ 

​    ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​បាន​និយាយថា អ្នកស្រី Choo បាន​ទៅរក​ពេទ្យ​ព្យាបាល​ជំងឺ​នេះ​កាលពី​ចុង​ឆ្នាំមុន "​ព្រោះ​អ្នកស្រី​ចង់​បានកូន​ម្តងទៀត​" និង​មិន​ចង់​រលូត​កូន​នោះទេ​។ 

​    ​អ្នកស្រី Choo អាយុ ៥០ ឆ្នាំ​នៅ​ខែក្រោយ និង លី​តៅ​ហួ អាយុ ៥៤ ឆ្នាំ បាន​រៀបការ​នៅ​អាមេរិក​កាលពី​ឆ្នាំ ២០០៨​។ ពួកគេ​មានកូន​ស្រី​ម្នាក់​ឈ្មោះ Hanna ដែល​នឹងមាន​អាយុ ៤ ឆ្នាំ​នៅ​ខែឧសភា​ខាងមុខ​៕ 

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់