ផ្ទុះបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅកណ្តាលក្រុងបៃរូត ក្រោយការផ្ទុះដូចគ្រាប់បែកបរមាណូ

ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយកម្លាំងសន្តិសុខលីបង់នៅឯបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅរដ្ឋធានីបៃរូតកាលពីថ្ងៃព្រហស្បតិ៍ទី៦សីហា។

ក្រុមមន្ត្រីបានដាក់ពង្រាយឧស្ម័នបង្ហូរទឹកភ្នែកទៅលើមនុស្សរាប់សិបនាក់នៅក្បែររដ្ឋសភា។

ក្រុមបាតុករខឹងសម្បារយ៉ាងខ្លាំងនឹងការផ្ទុះដ៏អាក្រក់កាលពីថ្ងៃអង្គារ ដែលមន្ត្រីនិយាយថា បណ្តាលមកពីសារធាតុអាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០ តោន ដែលរក្សាទុកមិនមានសុវត្ថិភាពចាប់តាំងពីឆ្នាំ២០១៣។

មនុស្សជាច្រើននៅក្នុងប្រទេសលីបង់និយាយថា ការធ្វេសប្រហែសរបស់រដ្ឋាភិបាលបាននាំឱ្យមានការផ្ទុះ ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៧នាក់ និងរងរបួសប្រហែល ៥.០០០នាក់ផ្សេងទៀត។

ការផ្ទុះនេះបានបំផ្លាញសង្កាត់ទាំងអស់ក្នុងរដ្ឋធានីមួយនេះ ដោយផ្ទះ និងអាជីវកម្ម ត្រូវបានបំផ្លិចបំផ្លាញទៅជាគំនរបាក់បែក។ មនុស្សរាប់សិបនាក់នៅតែមិនទាន់រាប់បញ្ចូលក្នុងហេតុការណ៍នេះនៅឡើយ៕ ប្រភព៖ BBC


 

adverise with khmeread