ចិនសង់ស្ពានល្បឿនលឿនព័ទ្ធជុំវិញផ្ទះមួយ ដែលម្ចាស់មិនព្រមលក់ឱ្យរដ្ឋរយៈពេល១ទសវត្សរ៍

ទីក្រុងចិនមួយបានសង់ផ្លូវល្បឿនលឿនជុំវិញផ្ទះតូចមួយ បន្ទាប់ពីម្ចាស់ផ្ទះមិនព្រមលក់វាទៅរដ្ឋាភិបាលអស់រយៈពេលមួយទសវត្សរ៍។

អគារនេះគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើននៃផ្ទះដែលមិនព្រមរុះរើនៅក្នុងប្រទេសចិន ដែលម្ចាស់ផ្ទះបានបដិសេធសំណងពីអ្នកអភិវឌ្ឍន៍សម្រាប់ការវាយកម្ទេចផ្ទះរបស់ពួកគេ។

រូបភាពដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា ដីដ៏តូចនៅចន្លោះស្លាបស្ពានសងខាងនៃស្ពាន Haizhuyong Bridge ដែលទើបនឹងសម្ពោធថ្មីៗក្នុងទីក្រុង Guangzhou ខេត្ត Guangdong ។

ម្ចាស់ផ្ទះឈ្មោះ Liang បាននិយាយថា គាត់មិនព្រមឯកភាពនឹងសំណើប្ដូរទីលំនៅ ព្រោះរដ្ឋាភិបាលបរាជ័យក្នុងការផ្ដល់ទីលំនៅថ្មីល្អបំផុតមួយក្នុងស្រុក។ ហើយគាត់បន្ថែមថា គាត់រីករាយក្នុងការទទួលយកផលលំបាកនេះ និងមិនប្រកាន់អ្នកផ្សេងគិតយ៉ាងដូចម្ដេចចំពោះគាត់ឡើយ៕ ប្រភព៖ Daily Mail 


 

adverise with khmeread