កាប់បុរសជនជាតិចិនម្នាក់របួសធ្ងន់ត្រូវប៉ូលិសស្រុកបាទីឃាត់ខ្លួន

តាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងប៉ូលិសស្រុកបាទី សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសូភីឃាត់ខ្លួនបានកាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិ ព្រែកហែក  ឃុំសូភី ស្រុកបាទី ខេត្តតាកែវពីបទប្រើហិង្សាយកកាំបិតកាប់បុរសជនជាតិចិនម្នាក់របួសធ្ងន់។

ប៉ូលិសនិយាយថា ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ។ ចំណែកជនសង្ស័យឈ្មោះ អឿន ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រហែក ឃុំសូភី ស្រុកបាទី រួមនឹងបក្ខពួកបានកាំបិតកាប់ ទៅលើជនរងគ្រោះឈ្មោះ ចាង ជីង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ស្នាក់នៅនិងធ្វើការនៅរោងចក្រដំណាប់ស្វាយ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នៅផ្ទះរបស់ជនសង្ស័យ (ផ្ទះលក់ស្រានិងម្ហូប) ហើយបានគេចខ្លួនមកស្រុកកំណើត។ មូលហេតុនាស់ពាក្យសម្តីពេលផឹកស៊ី។

បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងបន្តស្រាវជ្រាវស្វែងរកបក្ខពួកដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

adverise with khmeread