លោកចៅក្រមសម្រេចដាក់ជនត្រូវចោទម្នាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ

ប៉ៃលិន ៖ កម្លាំងប៉ូលិសផ្នែកព្រហ្មទណ្ឌក្រុងប៉ៃលិន នាថ្ងៃព្រហស្បតិ៍ទី០៦ ខែសីហា ឆ្នាំ២០២០ បាននាំខ្លួនជនសង្ស័យម្នាក់ទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីសាកសួរពីបទទទួលផលចោរកម្ម ដែលបានប្រព្រឹត្តនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុង-ខេត្តប៉ៃលិន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ មុត គឹមលេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រោយពីការសាកសួររួច លោក ប៉ិច ឈឿត ចៅក្រមស៊ើបសួរ បានចេញដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ លេខ២៤០១​ ត.ព្រ និង ដីកាសម្រេចមិនឃុំខ្លួនបណ្តោះអាសន្នលេខ៤៧៩ត.ព្រ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០៕

adverise with khmeread