ចិនចាប់បុរសម្នាក់ពីបទសម្លាប់ប្រពន្ធរួចចិញ្ច្រាំសាកសពម៉ដ្ឋដូចសាច់ជ្រូក ចុចចោលតាមទឹកបង្គន់

បុរសម្នាក់នៅក្នុងប្រទេសចិនត្រូវបានប៉ូលិសចាប់ខ្លួនពីបទធ្វើឃាតប្រពន្ធរបស់គាត់ដោយកាត់ចិញ្ច្រាំសាកសពរួចចុចចោលតាមទឹកបង្គន់ នៅក្នុងករណីដ៏គួរឱ្យរន្ធត់មួយដែលបង្កការភ្ញាក់ផ្អើលពេញប្រទេសនេះ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី៧សីហា។

យោងតាមអាជ្ញាធរច្បាប់របស់ទីក្រុងមួយបានឱ្យដឹងថា លោក Xu Guoli អាយុ ៥៥ ឆ្នាំត្រូវបានចោទប្រកាន់ពីបទសម្លាប់ប្រពន្ធរបស់គាត់អាយុ ៥១ ឆ្នាំ នៅពេលប្រពន្ធកំពុងដេកលក់ ដោយសារតែ "ជម្លោះក្នុងជីវិតគ្រួសារ"។

តាមការចោទប្រកាន់ បុរសនេះបានបោះចោលផ្នែកខ្លះនៃសាកសពប្រពន្ធគាត់នៅទីតាំងផ្សេងៗគ្នាដទៃទៀតនិងផ្នែកជាច្រើននៃសាកសពគឺចិញ្ច្រាំម៉ដ្ឋហើយចុចតាមទឹកបង្គន់នៅផ្ទះរបស់ពួកគេនៅខេត្តចឺជាំងស្ថិតនៅភាគខាងកើតប្រទេសចិន។

លោក Xu ត្រូវបានចាប់ខ្លួនជាផ្លូវការកាលពីព្រហស្បតិ៍នៅក្នុងទីក្រុងហាងចូវពីបទសង្ស័យប្រព្រឹត្តអំពើមនុស្សឃាតដោយចេតនា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរច្បាប់របស់ទីក្រុងហាងចូវនិយាយថា វិធីសាស្រ្តនៃបទឧក្រិដ្ឋរបស់លោក Xu គឺឃោរឃៅខ្លាំងណាស់ ហើយចរិតនៃអំពើរបស់គាត់គឺ "អាក្រក់សម្បើមណាស់"។

ករណីដ៏គួរឱ្យរន្ធត់នេះបានកើតឡើង នៅពេលដែលលោក Xu បានរាយការណ៍ទៅប៉ូលិសកាលពីខែមុនថាប្រពន្ធរបស់គាត់បានចាកចេញពីផ្ទះទាំងកណ្តាលអធ្រាត្រហើយបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង។

ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា មន្រ្តីប៉ូលិសបានចង្អុលបង្ហាញគាត់ជាជនសង្ស័យសំខាន់បន្ទាប់ពីរកឃើញជាលិកាមនុស្សនៅក្នុងលូទឹកស្អុយនៅក្នុងសហគមន៍របស់ពួកគេ៕ ប្រភព៖ Daily Mail 

 

adverise with khmeread