adverise with khmeread 84714c63 7bd6 460d a9fe 33cedb236f9a

ឃាត់​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​កោះធំ​

     កណ្តាល ៖ មនុស្ស​៤​នាក់​ក្នុងចំណោម​៥​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះធំ ឃាត់ខ្លួន​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដើម្បី​ចែកចាយ​កាលពី ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៦ វេលា​ម៉ោង ១៦ នៅ​ចំណុច ភូមិ​ព្រែក​ជ្រៃ  ឃុំ​ព្រែក​ជ្រៃ  ស្រុក​កោះធំ ខេត្តកណ្ដាល​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​៤​នាក់​គឺ​១-​ឈ្មោះ យិន យា​ទ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរទីលំនៅ​ភូមិព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល​មុខរបរកសិករ​ចាប់​ឃាត់ខ្លួន ​២-​ឈ្មោះ ភួង សុខុម ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរមាន​ទីលំនៅ​ភូមិព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល​​ មុខរបរកសិករ ចាប់​ឃាត់ខ្លួន ​៣-​ឈ្មោះ ង្វៀង ថា​ន់​យូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម មាន​ទីលំនៅ​ភូមិ​លេខ៤ ឃុំ ខាន់​អាង ស្រុក អាង​ភូ ខេត្ត អាងយ៉ាង មុខរបរ កសិករ​ចាប់​ឃាត់ខ្លួន ​និង​៤-​ឈ្មោះ ង្វៀង យ៉ាំង​សាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ វៀតណាម  មាន​ទីលំនៅ ភូមិ លេខ ៣   ឃុំ ខាន់​អាង  ស្រុក អាង​ភូ  ខេត្ត អាងយ៉ាង  ប្រទេស​វៀតណាម​​មុខរបរសិស្ស​ ចាប់​ឃាត់ខ្លួន​ ចំណែក​ទី​៥-​ឈ្មោះ គឹម កៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ ព្រែក​ជ្រៃ ឃុំ ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល​ មុខរបរមិន​ពិតប្រាកដ​រត់គេចខ្លួន​។​

      វត្ថុតាង​ចាប់​ដកហូតយក ​៖ ១/-​ម៉្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​Ice) ចំនួន ០២ កញ្ចប់​តូច​២/-​ទូរស័ព្ទដៃ​ចំនួន ០៣ គ្រឿង​៣/-​ប្រាក់​វៀតណាម ចំនួន ៥៦០០០ ដុង​ ​និង​៤/-​ដែកកេះ ចំនួន ០២ ដើម​។​

      ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រុក​កោះធំ បាន​ចុះបង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម នៅ​ចំណុច ភូមិ​ព្រែក​ជ្រៃ ឃុំ ព្រែក​ជ្រៃ  ស្រុក​កោះធំ ខេត្តកណ្ដាល​។​ពេលនោះ​កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០៤ នាក់​ខាងលើ រួម​និង វត្ថុតាង​គ្រឿងញៀន​ចំនួន ០២ កញ្ចប់​តូច​ដែល​នៅជាប់​និង​ខ្លួន​ឈ្មោះ យិន យា​ទ និង ឈ្មោះ ង្វៀង ថា​ន់​យូ។ ចំណែក​ឈ្មោះ គឹម កៅ ដែលជា​មេក្លោង លក់​គ្រឿងញៀន បាន​រត់​គេចខ្លួនបាត់​។​

      បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤ នាក់​ខាងលើ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់