និស្សិតច្បាប់អាយុ២០ឆ្នាំកើតមកគ្មានដៃ ចេះលេងវីយូឡុងយ៉ាងស្ទាត់ជំនាញ ចេះប្រើចង្កឹះចាប់អាហារ និងចេះបើកឡានដោយប្រើម្រាមជើង

ស្ត្រីម្នាក់ដែលកើតមកគ្មានដៃគឺធ្វើការងារប្រចាំថ្ងៃដោយប្រើជើងរបស់នាងហើយថែមទាំងញ៉ាំបាយជាមួយចង្កឹះដោយប្រើម្រាមជើងទៀតផង។

នាង Inga Petry អាយុ ២០ ឆ្នាំមកពីទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិកមិនពាក់ដៃសិប្បនិម្មិតទេព្រោះនាងអាចធ្វើម្ហូប ញ៉ាំអាហារ ស្លៀកពាក់ និង តុបតែងមុខដោយប្រើជើងរបស់នាង។

នាងកើតនៅទីក្រុង Novosibirsk ក្នុងតំបន់ស៊ីបេរីរបស់រុស្ស៊ីជាមួយជំងឺហើមដៃម្យ៉ាង ជាជំងឺដែលធ្វើឱ្យដៃរបស់ទារកមិនលូតលាស់នៅក្នុងស្បូន ប៉ុន្តែមានសុខភាពល្អដូចក្មេងដទៃ។

នាងត្រូវបានចិញ្ចឹមដោយប្តីប្រពន្ធជនជាតិអាមេរិកឈ្មោះ Daniel និង Jennifer Petry នៅពេលនាងមានអាយុពីរឆ្នាំកន្លះ។

ដោយមានការជួយជ្រោមជ្រែងនិងការគាំទ្រពីក្រុមគ្រួសារចិញ្ចឹមជាទីស្រឡាញ់របស់នាង នាងបានរៀនប្រើជើងរបស់នាងយ៉ាងស្ទាត់ជំនាញ។

និស្សិតច្បាប់រូបនេះនិយាយថា "ខ្ញុំប្រើជើងដើម្បីសរសេរនិងវាយកុំព្យូទ័រ។ ខ្ញុំប្រើជើងញ៉ាំអាហារហើយខ្ញុំក៏ចម្អិនអាហារបានច្រើនផងដែរដោយប្រើជើងរបស់ខ្ញុំ។ ខ្ញុំមានមិត្តភក្តិអស្ចារ្យនិងមិត្តប្រុសអស្ចារ្យម្នាក់ ដែលជួយខ្ញុំពេលខ្ញុំជួបស្ថានភាពលំបាក។ គេបានផ្តល់ដៃសិប្បនិម្មិតឱ្យខ្ញុំហើយខ្ញុំពិតជាអរគុណប៉ុន្តែដៃនោះមិនមានប្រសិទ្ធភាពជាមួយខ្ញុំទេ។ ខ្ញុំរស់នៅបានយ៉ាងល្អដោយគ្មានដៃសិប្បនិម្មិត"។

នៅក្នុងវីដេអូផ្តាច់មុខថតដោយ Daily Mail នាង Inga បានបង្ហាញជំនាញផាត់មុខយ៉ាងស្ទាត់ជំនាញដោយប្រើជើងហើយនាងក៏អាចលេងវីយូឡុងយ៉ាងស្ទាត់និងអាចបើកឡានដោយប្រើជើងផងដែរ៕ 

 

adverise with khmeread