អាជ្ញាធរអាមេរិករកឃើញរូងក្រោមដីទំនើបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលគេទុកប្រើសម្រាប់ជួញដូរគ្រឿងញៀននៅព្រំដែន

អាជ្ញាធរអាមេរិកបាននិយាយថា ផ្លូវរូងក្រោមដីមួយដែលលាតសន្ធឹងពីរដ្ឋអារីហ្សូណាចូលដល់ប្រទេសម៉ិកស៊ិក មើលទៅហាក់ដូចជាទំនើបបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

ផ្លូវរូងក្រោមដីដែលមិនទាន់សង់រួចមួយនេះតភ្ជាប់ពីក្រុង San Luis រដ្ឋអារីហ្សូណាក្រោមព្រំដែនតំបន់ Yuma ទៅកាន់ប្រទេសម៉ិកស៊ិក និងមានប្រព័ន្ធខ្យល់ចេញចូល ទឹកស្អាត ខ្សែអគ្គិសនី ប្រព័ន្ធផ្លូវដែក និងគ្រោងដែកដ៏រ៉ឹងមាំ។ នេះបើតាមមន្រ្តីសហព័ន្ធនិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦សីហា។

ផ្លូវរូងក្រោមដីដែលមិនទាន់សាងសង់ចប់សព្វគ្រប់មួយនេះលាតសន្ធឹងចម្ងាយ ១.៣០០ ហ្វីត (៣៩១ម៉ែត្រ) ពីក្រុង​ San Luis Río Colorado ប្រទេសម៉ិកស៊ិកទៅកាន់ក្រុង San Luis រដ្ឋអារីហ្សូណា។

មាត់ច្រកចេញរបស់វាគឺគេរកឃើញនៅខាងទឹកដីអាមេរិក ត្បិតវាមិនទាន់សង់ចូលដល់ក្រោមផ្ទះមួយរបស់ពួកជួញដូរគ្រឿងញៀននៅអាមេរិកក៏ដោយ៕ ប្រភព៖ Daily Mail

adverise with khmeread