មិត្តប្រុសមហាស្មោះស្នេហ៍ រង់ចាំសង្សារក្រៅផ្ទះនាងរាល់ថ្ងៃដើម្បីជំរុញទឹកចិត្តនាង តាំងពីពេលនាងកើតកូវីដ១៩ រហូតជាសះស្បើយ

នៅពេលមិត្តស្រីរបស់គាត់តេស្ដវិជ្ជមានកូវីដ១៩ មិត្តប្រុសដ៏ផ្អែមល្ហែមរូបនេះបានសម្រេចចិត្តអង្គុយខាងក្រៅផ្ទះរបស់មិត្តស្រីរៀងរាល់ថ្ងៃ ដូច្នេះពួកគេនៅតែអាចចំណាយពេលជាមួយនឹងគ្នាដោយសុវត្ថិភាព ខណៈដែលនាងកំពុងសម្រាកព្យាបាលពីជំងឺ។

Camila Baldasso វ័យ ១៧ឆ្នាំ និយាយជាមួយនឹងមិត្តប្រុស Collin Ouellette វ័យ១៩ឆ្នាំតាមទូរស័ព្ទ នៅពេលនាងជូនដំណឹងអំពីតេស្ដវិជ្ជមានរបស់នាង បើទោះជានាងមិនបង្ហាញរោគសញ្ញា បន្ទាប់ពីពួកគេបានធ្វើតេស្ដទាំងអស់គ្នា។ គូស្នេហ៍មួយគូនោះខូចចិត្តជាខ្លាំងនឹងដំណឹងនេះ។

នាង Camila បាននិយាយថា "គាត់មានការសោកស្តាយដែលយើងមិនអាចជួបគ្នាបាន ប៉ុន្តែបានប្រាប់ខ្ញុំថា គាត់នឹងនៅទីនោះសម្រាប់ខ្ញុំគ្រប់ពេល" ។

Collin មិនដែលក្បត់ការសន្យារបស់គាត់ទេ ដោយអង្គុយនៅខាងក្រៅផ្ទះរបស់នាងក្នុងរដ្ឋតិចសាស់រាល់ថ្ងៃរយៈពេលមួយម៉ោង ឬពីរម៉ោង ខណៈពេលដែលនាងនៅដាច់ដោយឡែកក្នុងបន្ទប់របស់នាង ដោយនាំយកល្បែងដោះប្រាស្នា អាហារ និងការសន្ទនាជាច្រើនដើម្បីរក្សាចំណងស្នេហ៍រវាងអ្នកទាំងពីរ និងដើម្បីជំរុញទឹកចិត្តនាងឱ្យឆាប់ជាផងដែរ៕

 

adverise with khmeread