ភ្លើងឆេះឃ្លាំងរោងចក្រ GCS ផលិតក្តារបន្ទះ ថ្នាំបៀក ម្នាងសិលានិងខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ​ ៖​ ឃ្លាំងរោងចក្រ GCS ផលិតក្តារបន្ទះ ថ្នាំបៀក ម្នាងសិលានិងខ្សែភ្លើង មួយកន្លែងដែលស្ថិតនៅ ផ្លូវបេងតុងទួលពង្រ ក្រុមទី០៣ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២​ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី០៨ ខែសីហា​ ឆ្នាំ២០២០​។ 

តាមប្រភពពីសន្តិសុខបានឱ្យដឹងថា​ រោងចក្រខាងលើផលិតក្តារបន្ទះ ថ្នាំបៀកខ្សែភ្លើង និងម្នាងសិលាដែលឆេះមានទំហំប្រហែ៥០ម៉ែត្រគុណនឹង៧០ម៉ែត្រ ជញ្ជាំងថ្ម ប្រក់ស័ង្កសី។ ដំបូងគាត់បានលឺសម្លេងផ្ទុះអ្វីមួយនៅខាងក្នុងរោងចក្រ​។ បន្ទាប់មកក៏កើតជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅទើបយកបំពង់ពន្លត់អគ្គីសភ័យមកបាញ់តែមិនរលត់រួចក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។ 

បន្ទាប់មកក្រុមរថយន្តពន្លតអគ្គិភ័យចំនួន២០គ្រឿងបានចុះមកដល់ទីតាំងខាងលើនិងបាញ់ទឹកដើម្បីទប់ស្កាត់កុំឱ្យរាល់ដាលដល់អគាររោងចក្រផ្សេងៗទៀត។ ពាក់ព័ន្ធករណីគ្រោះអគ្គិភ័យខាងលើនេះមិនទាន់ដឹងពីមូលហេតុនិងការខូចខាតសម្ភារះអស់ប៉ុន្មាននោះទេ តែដឹងថាឆេះរថយន្តកូរ៉េអស់២គ្រឿងនិងម៉ូតូកង់បីអស់មួយគ្រឿងរលត់ ទៅវិញនៅវេលាម៉ោង៦ព្រឹកនៅថ្ងៃខែឆ្នាំដដែល៕

adverise with khmeread