adverise with khmeread Long hair

វេជ្ជបណ្ឌិត​គ្រប់គ្នា​ចំហ​រមាត់​ដោយសារតែ​រូបមន្ត​សាមញ្ញ​នេះ​អាចធ្វើឱ្យ​សក់​ដុះ​ឡើងវិញ

​    ​គ្រប់គ្នា​លើ​ពិភពលោក​នេះ​សុទ្ធតែ​ចង់បាន​សក់​ពេញៗ​ក្បាល ដែល​មើលទៅ​ភ្លឺ​រលើបរលោង និង​មាន​សុខភាព​ល្អ​។ ហេតុដូច្នេះ​បានជា​មនុស្ស​នាំគ្នា​ស្វះ​ស្វែងរក​គ្រប់​វិធី​ដើម្បី​ព្យាបាល​ក្បាលទំពែក និង​ជ្រុះ​សក់​។ ខាងក្រោម​នេះ​គឺជា​រូបមន្ត​មួយ​ណែនាំ​ពី​អ្នកជំនាញ​ដែល​អាចជួយ​ឱ្យ​សក់​របស់​អ្នក​ដុះ​យ៉ាង​ឆាប់រហ័ស​។ 

​    ​ជាធម្មតា​មនុស្ស​យើង​ជ្រុះ​សក់ ៥០ ទៅ ១០០ សរសៃ​រៀងរាល់ថ្ងៃ ដែល​យើង​មិនអាច​កត់សម្គាល់​ដោយ​ភ្នែក​ទទេរ​បានឡើយ​។ ប៉ុន្តែ​នៅពេល​យើង​ឃើញ​ក្បាល​រាង​ទូលាយ​ជាង​មុន ទើប​យើង​ចាប់ផ្តើម​បារម្ភ​។ 

​    ​* រូបមន្ត​សម្រាប់​បណ្តុះ​សក់​ឡើងវិញ​
​    ​- ចេកណាំវ៉ា​មួយ​កំណាត់ 
​    ​- ស៊ុត​លឿង ១ គ្រាប់ (​មាន់​ទា​)
​    ​- ទឹកឃ្មុំ​សុទ្ធ ១ ស្លាបព្រា​បាយ 
​    ​- ស្រា​បៀរ ០,២០ លីត្រ (​ស្រ​បៀរ​អ្វី​ក៏បាន​)

​     ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ម៉ាស៊ីន​ក្រឡុក​ជាការ​ស្រេច​។​

​    ​* របៀប​ប្រើ​
​     ពេល​ក្រឡុក​បាន​គ្រឿងផ្សំ​មួយ​ហើយ ត្រូវយក​វា​លាប​ពីលើ​សក់ និង​ស្បែកក្បាល​ដែល​ទូលាយ​គ្មាន​សក់​។ បន្ទាប់មក​យក​ថង់​ប្លា​សិ្ទ​ក​គ្របពីលើ​ឱ្យ​ជិត ដើម្បី​ធានា​កម្តៅ​លើ​ស្បែកក្បាល និង​ដើម្បី​ស្រូប​ជាតិ​គ្រឿងផ្សំ​ចូល​ស្បែកក្បាល​។ បន្ទាប់មក​ទុក​បែបនេះ​រយៈពេល ១ ឬ ២ ម៉ោង​។ រួចហើយ​លាង​សម្អាត​ជាមួយ​សាប៊ូកក់សក់​ធម្មតា​។ ធ្វើបែបនេះ​យ៉ាងតិច​ម្តង​ក្នុង​មួយ​សប្តាហ៍ លោកអ្នក​នឹង​ឃើញ​ប្រសិទ្ធភាព ប៉ុន្តែ​ទាល់តែ​លោកអ្នក​អនុវត្ត​ត្រូវ​តាម​គ្រឿងផ្សំ មិនអាច​លើស ឬ​ខ្វះ​នោះឡើយ​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អ៊ី​ច​ស្ពឺ​ត​គ្រុប​

អ្នកនឹងចូលចិត្ត

មតិយោបល់