ទំនាស់​ពាក្យ​សម្តី​កើតឡើងជា​អំពើ​ហិង្សា​យកពូថៅកាប់ក្បាលផុងលលាដ៍រនួសធ្ងន់

ប៉ៃលិន​ ៖ មានករណី​ទំនាស់​ពាក្យ​សម្តី​កើតឡើងជា​អំពើ​ហិង្សា​ហើយភាគីជន​បង្ក​បានយក​ពូថៅ​កាប់​ចំ​ក្បាល​ចំនួន​៣​ពូថៅ​បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់​ នៅ​វេលា​ម៉ោង​១០​និង​៥០​នាទីយប់​​ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ វើ​យ​ ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​នា ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា ជន​រង​គ្រោះ​ឈ្មោះ​ ពក​ ពឿ​ន​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ​ មុខរបរ​កម្មករ​ ទីលំនៅ​ភូមិ​ប៉ា​ហ៊ី​ជើង​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ខេត្ត​ប៉ៃលិន​ របួសធ្ងន់​ផុង​លលាដ៍​ក្បាល​។​ ចំណែកជនបង្កឈ្មោះ ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាក្មួយសាច់ថ្លៃរបស់ជនរងគ្រោះ ទីលំនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន គេចខ្លួន។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ កំពុង​រៀបចំ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ខេត្តបាត់ដំបង​ ចំណែក​ជនសង្ស័យ​កម្លាំង​ប៉ូលិសជំនាញ​កំពុង​តាមដាន​ស្រាវជ្រាវ​បន្ត៕

adverise with khmeread