បុរសម្នាក់ច្នៃឡានច្រែសចាប់ លក់ចេញវិញបាន ៦០.០០០ ដុល្លារ

ជាងមេកានិកជនជាតិអូស្ត្រាលីម្នាក់ ដែលមានបទពិសោធ ២៤ ឆ្នាំ បានកែច្នៃរថយន្តច្រែសចាប់មួយគ្រឿងទៅជារថយន្តថ្មីដំណើរការពេញលេញ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសៅរ៍ទី៨សីហា។

លោក Phil Hoken អាយុ ៣៩ ឆ្នាំបាននិយាយថាគាត់បាន "ចាប់យកឱកាស" ក្នុងការទិញរថយន្ត Volkswagen Jurgen Autovilla ឆ្នាំ ១៩៧៥ ក្នុងស្ថានភាពច្រែសចាប់ក្នុងតម្លៃ ៥០០០ ដុល្លារបន្ទាប់ពីបានឃើញវាផ្សព្វផ្សាយលក់នៅលើហ្វេសប៊ុកហើយបានចាប់ផ្តើមច្នៃវាឡើងវិញ។

ម្ចាស់ហ្គារ៉ាស់ឡាន RETRO RV and Kombi Keg នៅរដ្ឋ​ New South Wales រូបនេះបាននិយាយថា គាត់តែងស្រលាញ់រូបរាងរថយន្តប្រភេទ Van មួយនេះ ហើយគាត់ក៏ចាប់ផ្តើមកែច្នៃឡាននេះ។

លោក Phil និយាយថាគម្រោងនេះចំណាយពេល ៧ ខែដើម្បីបញ្ចប់និងចំណាយថវិកាជិត ៣ ម៉ឺនដុល្លារដើម្បីស្តារឡើងវិញ។

បន្ទាប់ពីបញ្ចប់ការកែច្នៃ រថយន្តនេះត្រូវបានចុះបញ្ជីក្នុងតម្លៃ ៦៥.០០០ ដុល្លារនៅលើវេបសាយ Gumtree ហើយលក់បាន ៦០.០០០ ដុល្លារក្នុងរយៈពេល ១៧ ម៉ោងនៃការផ្សព្វផ្សាយយានយន្ត។

រថយន្តកែច្នៃរួចនេះមានមើលទៅដូចថ្មី និងមានទូទឹកកក គ្រែដេក និងចង្ក្រានចម្អិនអាហារផងដែរ៕ 

adverise with khmeread