adverise with khmeread 1bd6ab28 ca44 4742 8394 d78ce070ccab

កាន់​គ្រាប់បែក​ដើរ​ផឹក​ស៊ី​ត្រូវ​អាវុធហត្ថ​វ៉ៃខ្នោះ​នៅ​ស្រុក​អូ​រយ៉ា​ដាវ​

      រតនគិរី ​៖ កម្លាំង​កងរាជអាវុធហត្ថ ស្រុក​អូរ​យ៉ា​ដាវ ឃាត់ខ្លួន​បុរស​ម្នាក់​បន្ទាប់ពី​កាន់​គ្រាប់បែក​កាលពី​វេលា​ម៉ោង​៤​​ ​និង​២៩​នាទី​ ល្ងាច​ថ្ងៃទី០១​ ខែមេសា ​ឆ្នាំ​២០១៦ ក្នង​ករណី​លាក់ទុក​គ្រឿងផ្ទុះ​ខុសច្បាប់​នៅ​ចំណុច​ភូមិសោម​ត្រក់​ចាស់ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​

      លោក វរសេនីយ៍ត្រី សុខ មីន មេ​បញ្ជ​ការ​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​ឃាត់ខ្លួន​បុរស​នេះ​ខណៈ ដែល​កម្លាំង​អាវុធហត្ថ ប្រទះឃើញ​ជនសង្ស័យ​មាន គ្រាប់បែកដៃ​១​គ្រាប់​ដាក់​តាម​ខ្លួន​កំពុង​ដើររក​កន្លែង​ផឹកស៊ី​។​

      លោក​បាន​បន្តទៀតថា ជនសង្ស័យមានឈ្មោះ រ​ម៉ា​ម ដួល អាយុ​៤០​ឆ្នាំ ជនជាតិ​ចា​រ៉ា​យ មាន​ទីលំនៅ កន្លែងកើតហេតុ​ខាងលើ​។ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៦ នេះ​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​អូរ​យ៉ា​ដាវ​បាន​កំពុង​រៀបចំ​សំណុំបែបបទ បញ្ជូន​ជនសង្ស័យ ខាងលើ​និង​វត្ថុតាង​ទៅ កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តរតនគិរី ដើម្បី​ចាត់ការ បន្ត​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់