បុរសរៀបការរួច ៣​ នាក់ណាត់គ្នាស្ទូចត្រី រួចនិយាយរឿងសង្ស័យប្រពន្ធមានអីៗជាមួយប្រុសផ្សេង ដល់វេនអ្នកទី៣និយាយចម្លែកខុសគេ...

សំណើច ៖ បុរសទីមួយនិយាយថា "ខ្ញុំទៅដល់ផ្ទះយប់មិញ ដឹងទេថាខ្ញុំឃើញអ្វីនៅក្រោមគ្រែ? ខ្ញុំឃើញទុយោទឹក។ ខ្ញុំសង្ស័យប្រពន្ធខ្ញុំមានស្នេហាលួចលាក់ជាមួយជាងទឹក"។

បុរសទីពីរ ៖ "ខ្ញុំគិតថាប្រពន្ធខ្ញុំមានអីៗជាមួយជាងភ្លើង ព្រោះខ្ញុំទៅដល់ផ្ទះយប់មិញ ឃើញព្រីភ្លើងនៅក្រោមគ្រែ"។ 

បុរសទីបី ៖ "ខ្ញុំយល់ថាប្រពន្ធខ្ញុំមានអីៗជាមួយសេះ"។

បុរសពីរនាក់ទៀតស្រឡាំងកាំង រួចសួរ "ម៉េចទៅជាអ៊ីចឹងវិញ ជួយប្រាប់មូលហេតុតិចមើលសម្លាញ់?"។

បុរសទីបីតប ៖ "ព្រោះពេលខ្ញុំទៅដល់ផ្ទះយប់មិញ ដឹងថាខ្ញុំឃើញអ្វីនៅក្រោមគ្រែទេ? គឺកីឡាករប្រណាំងសេះ"៕ 

adverise with khmeread