ចំនួនអ្នកមានធ្មេញដង្កូវស៊ីកើនឡើងនៅទីក្រុងញូវយ៉ក ព្រោះមនុស្សនាំគ្នាពាក់ម៉ាស់ការពារយូរៗពេកបណ្តាលឱ្យហប់ក្នុងមាត់កើតបាក់តេរី

ពេទ្យធ្មេញនិយាយថា ការពាក់ម៉ាស់អាចនឹងបង្កឱ្យដង្កូវស៊ីធ្មេញ និងពុកធ្មេញ ខណៈចំនួនអ្នកមានដង្កូវស៊ីធ្មេញបច្ចុប្បន្នមានការកើនឡើងខ្លាំង ចាប់តាំងពីពួកគេពាក់ម៉ាស់ការពារជំងឺកូវីដ១៩។

ម្ចាស់គ្លីនិក One Manhattan Dental ក្នុងទីក្រុងញ៉ូវយ៉កនិយាយថា ពួកគេថែមទាំងបានបង្កើតឈ្មោះហៅក្រៅថា "មាត់ម៉ាស់" ដើម្បីដោះស្រាយជាមួយចំនួនករណីដែលកំពុងតែរីកដុះដាលនេះ។

លោកវេជ្ជបណ្ឌិត Rob Raimondi ប្រាប់ទៅទូរទស្សន៍ Fox News ថា "យើងឃើញមនុស្សរលាកអញ្ចាញធ្មេញ ដែលធ្លាប់តែមានសុខភាពល្អរហូតមក ហើយចាប់ផ្ដើមមានធ្មេញប្រហោងដង្កូវស៊ី ដែលពួកគេមិនធ្លាប់មានពីមុនមក"។

"ប្រហែល ៥០ភាគនៃអ្នកជំងឺរបស់យើងគឺរងផលប៉ះពាល់ដោយសារពាក់ម៉ា់ស់ ដូច្នេះយើងសម្រេចដាក់ឈ្មោះ មាត់ម៉ាស់ មកពីពាក្យដង្កូវស៊ីធ្មេញ ឬពុកធ្មេញ"៕ ប្រភព៖ Daily Mail 

adverise with khmeread