កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់បើកម៉ូតូបុករថយន្តចតស្ងៀមពីក្រោយបណ្តាលឱ្យស្លាប់ កើតឡើងនាថ្ងៃសៅរ៍ទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៨យប់នៅត្រង់ចំណុចលើផ្លូវថ្មីក្រាលកៅស៊ូ ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហ៊ា រិទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិកណ្តាលស្ទឹង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណ (គេចខ្លួន)។
ប៉ូលិាបន្តថា ដំបូងមានរថយន្តមួយគ្រឿងម៉ាក SCANIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-1377 មានសណ្តោងកន្ទុយរ៉ឺម៉កពណ៌ស្លាទុំ ពាក់ស្លាកលេខ ក្រ.ព្រះសីហនុ 4A-2342 អ្នកបើករថយន្ត (មិនស្គាល់អត្តសញ្ញាណរត់បាត់) ចតរថយន្តនៅលើផ្លូវថ្មីក្រាលកៅស៊ូភូមិកោះគរក្នុងទិសដៅពីកើតទៅលិច។
លុះមកដល់ចំណុចខាងលើក៏ត្រូវបានម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AH-7421 អ្នកបើកម៉ូតូមានឈ្មោះ ហា រិទ្ធី ភេទប្រុសអាយុ២២ឆ្នាំមានទីលំនៅភូមិ កណ្តាលស្ទឹង ឃុំកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកម៉ូតូក្នុងទិសដៅ ពីកើតទៅលិចបុកពីក្រោយរថយន្តបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ហើយបន្ទាប់មកត្រូវបានសាច់មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
បច្ចុប្បន្នមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅបណ្តោះអាសន្ន។មូលហេតុមកពីអ្នកបើករថយន្តចតនៅលេីផ្លូវដោយមិនបានដាក់ស្លាកសញ្ញាសម្គាល់នៅពីក្រោយរថយន្តឱ្យបានគ្រប់គ្រាន់ និងចតនៅលើផ្លូវងងឹត៕
