អគ្គីភ័យឆាបឆេះមណ្ឌលព្យាបាលកូវីដនៅឥណ្ឌា សម្លាប់មនុស្ស១០នាក់

យ៉ាងហោចណាស់មានអ្នកជំងឺ ១០នាក់បានស្លាប់ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះនៅមន្ទីរសម្រាកព្យាបាលអ្នកជំងឺកូវីដបណ្តោះអាសន្នមួយកន្លែង ក្នុងទីក្រុង Vijayawada ភាគអាគ្នេយ៍ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យទី៩សីហា។

អគ្គីភ័យនេះបានឆាបឆេះនៅឯសណ្ឋាគារ Swarna Palace ដែលត្រូវបានប្រើប្រាស់បណ្តោះអាសន្នសម្រាប់អ្នកជំងឺកូវីដ១៩។

ក្រុមមន្រ្តីបាននិយាយថា អគ្គីភ័យអាចគ្រប់គ្រងបានរយៈពេលកន្លះម៉ោង ហើយអ្នកជំងឺដែលនៅរស់ទាំងអស់ ត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យមួយផ្សេងទៀតនៅក្នុងទីក្រុងមួយនេះ។

នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនត្រា ម៉ូឌី បាននិយាយថា លោកមានអារម្មណ៍ "ក្រៀមក្រំ" ដោយសារអគ្គីភ័យនេះ ដែលជាអគ្គីភ័យទី២ នៅឯមណ្ឌលអ្នកជំងឺកូវីដក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

អគ្គីភ័យថ្ងៃអាទិត្យបានចាប់ផ្តើមភ្លាមៗនៅម៉ោង៥ព្រឹក។ មនុស្សជាង ២០នាក់បានរងរបួស។ មូលហេតុនៃអគ្គីភ័យមិនទាន់ដឹងនៅឡើយទេ។ ការស៊ើបអង្កេតបានចាប់ផ្តើម៕ ប្រភព៖ BBC

adverise with khmeread