ប្រធានាធិបតីបារាំងអំពាវនាវឱ្យប្រទេសនានាជួយលីបង់ក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយ

កាលពីថ្ងៃអាទិត្យទី៩សីហា ប្រធានាធិបតីបារាំងលោក អេមម៉ានូអែល ម៉ាក្រុង បានអំពាវនាវឱ្យចាត់វិធានបន្ទាន់ដើម្បីជួយប្រទេសលីបង់ នៅពេលដែលលោកបើកកិច្ចប្រជុំកំពូលជំនួយអន្តរជាតិ ពោលគឺ៥ថ្ងៃបន្ទាប់ពីការផ្ទុះដ៏សាហាវនៅរដ្ឋធានីបៃរូត។

លោកបាននិយាយថា ជំនួយនេះគឺត្រូវការជាចាំបាច់ឱ្យដល់ដៃប្រជាជនលីបង់យ៉ាងមានប្រសិទ្ធភាពនិងឆាប់រហ័សបំផុត។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្ថិតក្នុងចំណោមអ្នកដែលគ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំតាមអ៊ីនធឺណេតមួយនេះ។

ក្រុមមន្រ្តីបានប៉ាន់ស្មានថា ការផ្ទុះនៅឃ្លាំងមួយដែលផ្ទុកអាម៉ូញ៉ូមនីត្រាតជាង ២.០០០តោននេះ បណ្តាលឱ្យខាតបង់ទឹកប្រាក់រហូតដល់ទៅ ១៥ពាន់លានដុល្លារ។

ការផ្ទុះនេះបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥៨នាក់ស្លាប់ ៥.០០០នាក់រងរបួស និងប្រជាជន ៣០០.០០០នាក់គ្មានផ្ទះសម្បែង៕

adverise with khmeread