ត្រណមខ្មែរបុរាណយើងហាមដាច់ខាតសង់ផ្ទះនៅខែទាំងអស់នេះ

ខ្មែរយើងពីដើមមុននឹងសង់ផ្ទះតែងមើលសំខាន់មុនគេទៅលើសរសេរផ្ទះ ដោយមិនត្រូវឱ្យសសរនោះមានថ្នាំង មានសំបកក្នុងសាច់ឈើ ឬមានបណ្តូលក្នុងនោះទេ។ ប៉ុន្តែខ្មែរយើងក៏គុណគូរខ្លាំងណាស់ដែរនូវខែវេលាដើម្បីសាងសង់ផ្ទះ ដើម្បីឱ្យម្ចាស់ផ្ទះនិងក្រុមគ្រួសាររស់នៅត្រជាក់ត្រជុំរកស៊ីមានបានអាយុវែងទាំងអស់គ្នា។​ 
ក្នុងចំណោមខែខ្មែរទាំងអស់មិនមែនសុទ្ធតែជាខែដែលល្អសម្រាប់សាងសង់ផ្ទះនោះទេ ខែខ្លះនាំចង្រៃឧបទ្រពចង្រៃដល់ម្ចាស់ផ្ទះខ្លាំងណាស់ ចំណែកឯខែខ្លះទៀតនាំលាភនាំទ្រព្យចូលដល់ម្ចាស់ផ្ទះ។ 

ខាងក្រោមនេះជាត្រណមរបស់ខ្មែរបុរាណមុននឹងសាងសង់ផ្ទះតាមខែខ្មែរ ដែលដកស្រង់ចេញពីសៀវភៅលំអានទំនៀមបុរាណខ្មែរ។ 

១. ខែដែលមិនត្រូវសង់ផ្ទះ
- ខែចែត្រនាំទុក្ខចង្រៃក្តៅក្រហាយដល់ម្ចាស់ផ្ទះ និងអាចនាំឱ្យព្រាត់ប្រាស់គ្នា។
- ខែជេស្ឋនាំអន្តរាយដល់មាសប្រាក់កែវកង និងនាំឱ្យម្ចាស់ផ្ទះឈឺរ៉ាំរ៉ៃរហូតដល់ស្លាប់។ 
- ខែអាសាធ រលាយទ្រព្យសម្បត្តិហិនហោច។
- ខែភទ្របទនាំឱ្យអ្នកនៅក្នុងផ្ទះកើតជំងឺផ្សេងៗច្រើនក្រៃលែង។
- ខែអស្សុជ នាំឱ្យកើតជម្លោះទាស់ទែង។
- ខែមាឃកើតចម្រៃមហិមានិងអាចមានភ្លើងឆេះផ្ទះ។

២. ខែល្អដើម្បីសង់ផ្ទះ 
- ខែពិសាខបានប្រពៃមានមាសប្រាក់ទ្រព្យធនហូរចូលគង់វង់។
- ខែស្រាពណ៍មានលាភមានជ័យមានទ្រព្យធនសម្បូរឥតគណនា។
- ខែកត្តឹកមានសិរីសួស្តីមានទ្រព្យធនហូរចូល។
- ខែមិគសិរមានសិរីសួស្តីមានយសសក្តិ ទ្រព្យសម្បត្តិ។
- ខែបុស្សចូលមាសប្រាក់កែវកងគ្រប់ប្រការ។
- ខែផល្គុណបានជោគជ័យមានលាភដូចក្តីប្រាថ្នា៕ 


 

adverise with khmeread