ការងាររបស់អ្នកកាន់តែលឿនទ្វេដងជាមួយល្បឿនអ៊ិនធឺណិតដ៍លឿនពី TODAY SimplyFast

ដោយសារបច្ចេកវិទ្យាជឿនលឿន អមជាមួយតម្រូវការការងារច្រើន ជាហេតុធ្វើអោយល្បឿន អ៊ិនធឺណិតប្រើប្រាស់នៅតាមបណ្តាលក្រុមហ៊ុនអាជីវកម្មចាំបាច់មានទំហំធំជាងមុន។

ដោយមើលឃើញពីតម្រូវការដូច្នេះក្រុមហ៊ុនអ៊ិនធឺណិត TODAY បានណែនាំកញ្ចប់សេវាកម្ម អ៊ិនធឺណិត TODAY SimplyFast ដែលនឹងផ្តល់ល្បឿនរហូតដល់ ២០Mbps ជាមួយតម្លៃ សមរម្យ។ កញ្ចប់អ៊ិនធឺណិត TODAY SimplyFast គឺជាកញ្ចប់មួយក្នុងការចំណោមកញ្ចប់ផ្សេង ទៀត ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់បណ្តាលក្រុមហ៊ុនអាជីវកម្មនានា។

លោក ទើ  យូសុះ ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY មានប្រសាសន៍ ថា ក្នុងរដូវកាល Covid-19 នេះក្រុមហ៊ុនអាជីវកម្មភាគច្រើនចង់ចំណាយតិច ប៉ុន្តែទទួលបាន ល្បឿនអ៊ិនធឺណិតលឿន ដូចនេះហើយបានជាយើងណែនាំកញ្ចប់ TODAY SimplyFast នេះជូនគាត់ដោយសារតម្លៃសមរម្យ ហើយទទួលបានល្បឿនរហូតដល់ទៅ ២០Mbps ទៀត។

លោក យូសុះ បានបន្ថែមទៀតថាកញ្ចប់សេវាកម្មសម្រាប់អាជីវកម្មមិនមែនមានតែ TODAY SimplyFast នោះទេ នៅមានកញ្ចប់ផ្សេងៗទៀតដូចជា Business Broadband Internet (BBI), Dedicated Broadband Internet (DBI), Layer 2 VPN, Dark Fiber និង Web Hosting ជាដើម។

ដោយសារមានការគាំទ្រច្រើនពីសំណាក់អតិថិជន បច្ចុប្បន្នក្រុមហ៊ុនបានពង្រីកខ្លួនយ៉ាង លឿន និងកំពុងគ្របដណ្តប់បណ្តាញរបស់ខ្លួននៅតាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត ក្រុងតាខ្មៅ និងក្រុងប៉ោយប៉ែត។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរសព្ទលេខ៖ 087 21 5577 / 070 58 5577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។

adverise with khmeread