អ្នកប្រើ Google Earth ប្រទះឃើញផ្ទាំងទឹកកករាងដូចកប៉ាល់ នាំឱ្យមានការសន្និដ្ឋានប្លែកៗជាច្រើន

អ្នកប្រើប្រាស់ផែនទី Google Earth ម្នាក់បានរកឃើញអ្វីដែលពួកគេជឿថាជាកប៉ាល់ប្រវែង១២១ម៉ែត្រដេកនៅលើទឹកកកប្រហែល១៦០គីឡូម៉ែត្រពីឆ្នេរមហាសមុទ្រអង់តាក់ទិក។

ផ្ទាំងទឹកកករាងដូចកប៉ាល់នោះត្រូវគេប្រទះឃើញនៅលើ Google Earth ភាគខាងត្បូងនៃប្រទេសនូវែលសេឡង់ និងវាមើលទៅស្រដៀងគ្នាទៅនឹងកប៉ាល់ទេសចរណ៍។

ការរកឃើញនេះបានបង្កឱ្យមានទ្រឹស្តីរួមគ្នាមួយពីអ្នកដែលជឿថាមានអ្វីដែលលាក់ខ្លួននៅក្នុងទ្វីបទឹកកក ដែលវាអាចជាមូលដ្ឋានសម្ងាត់របស់ពួកណាស៊ីនិងអាចជាទីជម្រករបស់មនុស្សបុរាណ។

រូបភាពនោះត្រូវបានចែករំលែកក្នុងវីដេអូលើយូធូបដោយគណនី MrMBB333 ដែលពិពណ៌នាខ្លួនឯងថាជាអ្នកឃ្លាំមើលផែនដី។ ហើយវីដេអូរបស់គាត់ក៏មានអ្នកទស្សនាច្រើនជាង ៤ម៉ឺនដងផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត