adverise with khmeread Augsburg vs dortmund

ខាប់​អាល្លឺម៉ង់ DFB Pokal វគ្គ​១/៨ Augsburg​ ​ទទួលភ្ញៀវ Dortmund

* Augsburg vs Dortmund 02:30 am

​ក្រុម Augsburg តាំងពី​បើក​រដូវ​កាល​ថ្មី​ទទួលបាន​លទ្ធផល​ដ៏​អាក្រក់​ជា​បន្តបន្ទាប់​រហូត​មក ប៉ុន្តែ​ប៉ុន្មាន​សប្តាហ៍​កន្លងមក​ពួកគេ​ហាក់បីដូច​ជាមាន​ទម្រង់​លេង​ប្រសើរ​ឡើងវិញ​គួរ​ឲ្យ​កត់សម្គាល់​។ ក្រោយពី​បាន​បំបាក់​ក្រុម Partizan ឡើងទៅ​វគ្គ​បន្ទាប់​នៃ​ក្របខ័ណ្ឌ UEFA Europa League និង​បន្ត​ឈ្នះ​លើ Schalke រួចមក ឥឡូវ Augsburg កំពុង​ត្រៀមខ្លួន​ផ្តួល Dortmund ក្នុង​ពានរង្វាន់​ខាង់ក្នុង​ស្រុក DFB Pokal ជា​បន្តទៀត តែ​វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​។ 

​ក្រុម Borussia Dortmund បញ្ចប់​ការប្រកួត​ជម្រុះ​ក្នុង​ពូ​ល​នៃ​ក្របខ័ណ្ឌ UEFA Europa League ពុំសូវល្អ​ទេ ដោយ​ភ្លាត់ស្នៀត​ចាញ់ ២ ប្រកួត​ចុង​ដែល​ធ្វើ​ឲ្យ​ខកខាន​ឱកាស​ឈរ​នៅលើ​កំពូល​តារាង​។ ទោះជា​យ៉ាងណាក្តី​ការប្រកួត​នៅក្នុង​ស្រុក​របស់ Dortmund វិញ គឺ​ពិតជា​ធ្វើ​បានល្អ​មែនទែន​ដែល​ទើបតែ​ចាញ់ ២ លើក​ប៉ុណ្ណោះ​ចាប់តាំងពី​រដូវ​កាល​មកទល់​ពីនេះ​។ ដោយ​ក្នុងនោះ​ក្រុម​ជើង​ខ្លាំង​មួយ​នេះ ក៏បាន​បំបាក់ Augsburg យ៉ាង​ចាស់ដៃ​ផងដែរ​លទ្ធផល ៥-1 ក្នុង​ទឹកដី​របស់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ​។  

- ៥ ប្រកួត​របស់ Augsburg 

- ៥ ប្រកួត​របស់ Dortmund 

- ប្រវត្តិ​ជួបគ្នា ៥ ប្រកួត​ចុងក្រោយ​

​ទស្សនៈ​ខ្មែរ​រីដ​៖ Augsburg ១-៤ Dortmund 

adverise with khmeread

មតិយោបល់