adverise with khmeread Pregnant woman

ស្ត្រី​អាយុ ៣០ ឆ្នាំ​មិនទាន់​រៀបការ អាន​អត្ថបទ​នេះ​ហើយនឹង​ចាប់ផ្តើម​រីករាយ​ឡើងវិញ​ដោយ​មិនដឹង​ខ្លួន​!

    ​បើតាម​អ្នកវិទ្យាសាស្ត្រ ការ​មាន​បុត្រាបុត្រី​នៅ​អាយុ​ខ្ទង់ ៣០ អាច​មានន័យថា ពួកគេ​នឹងមាន​បញ្ញា​វាងវៃ និង​សុខ​ភាពល្អ​។ ការស្រាវជ្រាវ​ចេញផ្សាយ​ក្នុង​សៀវភៅ​ព្រឹត្តិប័ត្រ Biodemography and Social Biology បាន​លើកឡើងថា អាយុ​របស់​មាតា​អាចមាន​ឥទ្ធិពល​លើ​ការអភិវឌ្ឍ​របស់​កូនៗ​ពួកគេ​។​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ទារក​នឹងមាន​ពិន្ទុ​ការយល់ដឹង​ខ្ពស់​នៅពេល​ម្តាយ​បាន​ពរ​ពោះ​រូបគេ​នៅ​អាយុ​ខ្ទង់​៣០​។ ហើយ​ការសិក្សា​នេះ​បានបញ្ចប់​ជាមួយ​ការ​សន្និដ្ឋានថា នៅពេល​អាយុ​ខ្ទង់​៤០​ឆ្នាំ​ទើប​យក​កូន ពេលនោះ​ទារក​នឹងមាន​ឱកាស​ខ្ពស់​ក្នុង​ការកើត​ជំងឺ​ធាត់​ទៅវិញ​។​

​    ​ពន្យល់​ណែនាំ​អំពី​លទ្ធផល​នេះ លោក​វេជ្ជបណ្ឌិត Alice Goisis បាន​ថ្លែងប្រាប់​កាសែត The Times ថា "​ម្តាយ​ថ្មីថ្មោង​ក្នុង​វ័យ​ខ្ទង់ ៣០​ឆ្នាំ​ទំនង​មានការ​អប់រំ​បាន​ច្រើន មាន​ប្រាក់ចំណូល​ខ្ពស់ មាន​ទំនាក់ទំនង​ស្ថិតស្ថេរ មាន​បែបផែន​ជីវិត​ដែលមាន​សុខភាព​ល្អ សង្វាត​រក​ការថែទាំ​មុនពេល​សម្រាល និង​បានរៀបចំ​ផែនការ​មានគភ៌​ទុក​មុន​បានល្អ​"​។​

​    ​លទ្ធផល​នេះ​ត្រូវបាន​ទាញ​ចេញពី​ទិន្នន័យ​ក្នុង​កម្មវិធី​ស្រាវជ្រាវ​មួយ​ឈ្មោះថា Millennium Cohort Study ដែល​តាមដាន​ការវិវឌ្ឍ​របស់​ទារក​អង់គ្លេស​ចំនួន ១៨.០០០៕

adverise with khmeread
ប្រភព៖ មេត្រូ​

អ្នកនឹងចូលចិត្ត

មតិយោបល់