រដ្ឋមន្ត្រីសុខាភិបាលអាមេរិកធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ នាំឱ្យចិនបញ្ជូនយន្តហោះចម្បាំងចេញមកច្រកសមុទ្រ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសេវាកម្មប្រជាជនអាមេរិកលោក Alex Azar បានមកដល់កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យក្នុងនាមជាមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលបានមកធ្វើទស្សនកិច្ចជាលើកដំបូងក្នុងរយៈពេល ៤ទសវត្សរ៍នេះ ជាដំណើរទស្សនកិច្ចមួយដែលចិនបានថ្កោលទោស ដោយអះអាងថាកោះនេះជារបស់ខ្លួន ដោយធ្វើឱ្យទំនាក់ទំនងការទូតរវាងចិន និងអាមេរិកកាន់តែរំជើបរំជួលថែមទៀត។ 

ទន្ទឹមនេះដែរ នៅព្រឹកថ្ងៃចន្ទនេះ យន្តហោះចម្បាំង J-11 និង J-10 របស់ចិនជាច្រើនគ្រឿងបានហោះឆ្វែលមួយភ្លែតនៅកណ្តាលខ្សែបន្ទាត់នៃច្រកសមុទ្រតៃវ៉ាន់ តែត្រូវមីស៊ីលតៃវ៉ាន់ហោះដេញនិងយន្តហោះល្បាតរបស់កោះនេះហោះបន្លាចឱ្យចេញទៅវិញភ្លាមៗ នេះយោងតាមក្រសួងការពារជាតិតៃវ៉ាន់។ 

ក្រុងវ៉ាស៊ីនតោនបានផ្តាច់ទំនាក់ទំនងជាផ្លូវការជាមួយរបបក្រុងតៃប៉ិក្នុងឆ្នាំ១៩៧៩ ដើម្បីគាំទ្រទីក្រុងប៉េកាំង។ រដ្ឋបាលលោកត្រាំបានធ្វើការពង្រឹងការគាំទ្ររបស់ខ្លួនចំពោះកោះប្រជាធិបតេយ្យជាអាទិភាពនេះ និងជំរុញការលក់អាវុធសម្រាប់កោះមួយផងដែរ។

រដ្ឋាភិបាលក្រុងប៉េកាំងបានឈ្លោះប្រកែកជាមួយក្រុងវ៉ាស៊ីនតោនរួចជាស្រេចទៅលើរឿងគ្រប់យ៉ាង ពីសិទ្ធិមនុស្ស និងពាណិជ្ជកម្ម រហូតដល់ការគ្រប់គ្រងនៃវីរុសកូរ៉ូណា ដែលបានគំរាមកំហែងដល់វិធានការការពារដែលមិនបានបញ្ជាក់ច្បាស់លាស់ចំពោះដំណើរទស្សនកិច្ចរបស់លោក Azar។ ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយ ដែលនឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដោយកម្លាំងប្រសិនបើចាំបាច់៕

adverise with khmeread