នារីម្នាក់តេស្តឃើញកូវីដ១៩ហើយនៅតែណាត់ឱ្យជាងធ្វើក្រចកជួយសម្អាតក្រចករបស់នាង ដោយមិនខ្វល់ពីសុខភាពអ្នកដទៃ

ជាងធ្វើក្រចកមួយរូបបានបង្ហើបឱ្យដឹងថា អតិថិជនរបស់នាងមួយរូបបានបង្ហាញខ្លួននៅថ្ងៃណាត់ជួបជាមួយនាង ពោលគឺពីរថ្ងៃបន្ទាប់ពីអតិថិជនរូបនេះធ្វើតេស្តវិជ្ជវិជ្ជមានជំងឺកូវីដ១៩ ដោយសារតែនាងត្រូវការសម្អាតក្រចកនាងយ៉ាងខ្លាំងបំផុត។

ជាងធ្វើក្រចកឈ្មោះ Taylor វ័យ ២៦ឆ្នាំមកពីទីក្រុង Washington បានចែកចាយរូបភាព Screenshot នៃការឆ្លើយឆ្លងសារដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គម Facebook ដែលត្រូវបានលុបចោលនៅប៉ុន្មានថ្ងៃបន្ទាប់។

ដំណាលរឿងរបស់នាងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង បន្ទាប់ពីសារឆ្លើយឆ្លងនេះបានបង្ហោះនៅក្នុងផេកបណ្តាញសង្គមឈ្មោះ The Shade Room។ អតិថិជនដែលគេមិនបង្ហាញឈ្មោះបានសរសេរថា "ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយបំផុត និងមិនគួរបង្ហាញខ្លួនសម្រាប់ថ្ងៃណាត់ជួបរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំពិតជាត្រូវការសម្អាតក្រចករបស់ខ្ញុំឱ្យហើយខ្លាំងណាស់! ខ្ញុំធ្វើតេស្តវិជ្ជមានកូវីដកាលពីពីរថ្ងៃមុន ដូច្នេះសូមមេត្តាឃុំខ្លួនរបស់អ្នកនៅដាច់ពីគេផង"។

Taylor បានតបទៅវិញថា "ខ្ញុំបានសួរអ្នកមុនពេលដែលអ្នកទៅដល់ទីនេះ ប្រសិនបើអ្នកបានប៉ះពាល់នឹងវីរុស ហើយប្រសិនបើអ្នកមានវានៅចំណុចណាមួយ។ អ្នកដឹងថាខ្ញុំមានប្រព័ន្ធភាពស៊ាំចុះខ្សោយ (ដែលមានហានិភ័យខ្ពស់បំផុតចំពោះជំងឺកូវីដ) ហើយតាមច្បាប់មិនត្រូវទទួលយកការណាត់ជួបរបស់អ្នកទេ ប្រសិនបើអ្នកមានវា"។

យោងតាមច្បាប់ Phase 2 COVID-19 របស់ក្រុងវ៉ាស៊ីនតោន តម្រូវការសម្រាប់អ្នកផ្តល់សេវាផ្ទាល់ខ្លួន "ភ្ញៀវត្រូវតែពិនិត្យស្ថានភាពសុខភាពខ្លួនឯងសម្រាប់សញ្ញាណនិងរោគសញ្ញានៃកូវីដ១៩ មុនពេលទៅដល់ទីតាំងអ្នកផ្តល់សេវាកម្ម"។ អតិថិជនក៏ត្រូវតម្រូវឱ្យពាក់ម៉ាស់ពេលនៅទីតាំងអ្នកផ្តល់សេវាផងដែរ ទោះបីមិនច្បាស់ថាតើបុគ្គលនោះមានជំងឺឬអត់ក៏ដោយ។ 

ការបង្ហោះសារឆ្លើយឆ្លងរបស់ផេក The Shade Room នេះបានទទួលការបញ្ចេញមតិរាប់ម៉ឺនដង ខណៈមនុស្សជាច្រើនបាននិយាយថា ពួកគេពិតជាភ្ញាក់ផ្អើលដែលមាននរណាម្នាក់ពិតជាប្រថុយជីវិតអ្នកដទៃគឺដើម្បីត្រឹមតែសម្អាតក្រចករបស់ខ្លួន៕

adverise with khmeread